ភ្នំពេញ៖ ពិធីការិនីជើងចាស់ អ្នកនាង យុគ ចិន្តា ត្រូវបានមិត្តៗអ្នកពេញនិយម លេងបណ្ដាញហ្វេសប៊ុក និយាយថា នាងនៅតែមានសម្រស់ស្រស់ស្អាត មិនចាញ់ពិធីការិនីក្មេងៗប៉ុន្មានទេ បើទោះជាពេលនេះអ្នកនាង មានវ័យកាន់តែជ្រេ ហើយក៏ដោយ។

ជាក់ស្តែង ប្រិយមិត្តដែលជាអ្នកគាំទ្រ អ្នកនាង  បានជ្រាបច្បាស់ហើយថា តារាស្រីរូបនេះ គឺជាពិធីការិនីមួយរូប ដែលមានចរិតសុភាព និងគួរឲ្យស្រលាញ់ ជាហេតុធ្វើឲ្យប្រជាប្រិយភាពរបស់អ្នកនាង នៅតែមានទីផ្សារ គ្មានការស្រកចុះ គួរឲ្យបារម្ភឡើយ។

មួយរយៈនេះដែរ ឃើញថា អ្នកនាង យុគ ចិន្តា មានការងាររវល់ខ្លាំងមែនទែន ប៉ុន្តែអ្នកមា្ដសម័យថ្មីរូបនេះ ក៏មិនភ្លេច រីករាយនឹងដំណើរជីវិតខ្លួននោះដែរ។

ដោយថ្មីៗនេះអ្នកនាង បានធ្វើដំណើរកម្សាន្តជាច្រើន ប្រទេស ពិសេសបានទិញកាដូជាច្រើន ដូចជាគ្រឿងសម្អាង កាបូប ដែលជារបស់ ប្រ៊េនៗ និងមានតម្លៃថ្លៃ ជូនខ្លួនឯងទៀតផង។

ហើយរូបភាពទាំងនេះ បានធ្វើឲ្យមនុស្សស្រីជាច្រើន កោតសរសើរ និងលួចច្រណែន ជាមួយជីវិតហាយសូ របស់អ្នកនាងជាខ្លំាង ព្រោះនេះជាក្ដីសុខ ដែលស្រីៗយើងកំពុងប្រាថ្នា៕

ចង់ជ្រាបច្បាស់ ថាជីវិតពិធីការិនីរូបនេះ មានក្ដីសុខយ៉ាងណា ទស្សនារូបភាពទាំងអស់គ្នា៖

អ្នកនាង យុគ ចិន្តា កំពុងសោយសុខ និងជីវិតហាយសូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា