ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបច្បាស់រួចមកហើយថាលោក ហេរ៉ូ គឺជាពិធីករមួយរូបដ៏មានប្រជាប្រិយក្នុងទូរទស្សន៍អាស៊ីអាគ្នេយ៍ តាមកម្មវិធីកម្សាន្តនានា។

ហើយបច្ចុប្បន្នលោក ហេរ៉ូ ក៏នៅតែបន្តអាជីពនេះនៅលើវិថីសិល្បៈ ក៏ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងនោះគឺ ក្រៅពីអាជីពជាអ្នកសិល្បៈហើយលោក ហេរ៉ូ ក៏ជាម្ចាស់ហាងកាហ្វេ និងកន្លែងលាងរថយន្តដ៏ធំមួយផងដែរនៅភ្នំពេញ។

ជាក់ស្តែងហាងលក់កាហ្វេរបស់លោក ហេរ៉ូ គឺមានឈ្មោះថា «អារ៉ែងកាហ្វេ» ដែលមានទីតាំងស្ថិតនៅខាងកើតទូរទស្សន៍ប៉ុស្តិ៍លេខ៥ ផ្លូវជាតិលេខ២។

ក្នុងនោះដែរក៏មានភោជនីយដ្ឋាន ព្រមទាំងមជ្ឈមណ្ឌលថែទាំរថយន្តនៅជាមួយគ្នាទាំងអស់ ដែលមានបរិវេណធំមែនទែន។ ហើយជាញឹកញាប់ក៏មានតារាសម្តែងល្បីៗជាច្រើនរូប ដែលជាមិត្តភក្តិលោក ចូលទៅញ៉ាំកាហ្វេនៅទីនោះមិនដាច់ផងដែរ។

មិននឹកស្មានថាលោក ហេរ៉ូ ក្លាយជាថៅកែកន្លែងថែទាំរថយន្ត និងជាថៅកែហាងកាហ្វេដ៏ធំដូច្នេះសោះ។ ជូនពរលោក ហេរ៉ូ កាក់កបនៅក្នុងមុខជំនួញរបស់ខ្លួនកាន់តែខ្លាំង ដោយមានអតិថិជនចូលកាន់តែច្រើនជារៀងរាល់ថ្ងៃ៕

ទស្សនាកម្រងរូបភាពខាងក្រោមនេះដូចតទៅ៖  

លោក ហេរ៉ូ ក្លាយជាថៅកែហាងកាហ្វេ
លោក ហេរ៉ូ ក្លាយជាថៅកែហាងកាហ្វេ
លោក ហេរ៉ូ ក្លាយជាថៅកែហាងកាហ្វេ
លោក ហេរ៉ូ ក្លាយជាថៅកែហាងកាហ្វេ
កញ្ញា ឌួង ហ្សូរីដា
លោក អែដ វីន
អ្នកនាង ចនច័ន្ទ លក្ខិណា ន​ិងលោក ហេរ៉ូ
អ្នកសិល្បៈមកគាំទ្រហាងលក់កាហ្វេរបស់លោក ហេរ៉ូ
អតិថិជនមកទិិញកាហ្វេនៅហាងលោក ហេរ៉ូ
អតិថិជនមកទិិញកាហ្វេនៅហាងលោក ហេរ៉ូ
ហាងកាហ្វេរបស់លោក ហេរ៉ូ
ហាងកាហ្វេរបស់លោក ហេរ៉ូ
កន្លែងចតរថយន្ត
ហាងរបស់លោក ហេរ៉ូ
កន្លែងលាងរថយន្តរបស់លោក ហេរ៉ូ
កន្លែងលាងរថយន្តរបស់លោក ហេរ៉ូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

DJ Hero