ខេត្ត​កំពង់​ចាម ៖​ ​​នគរ​បាល​ប៉ុស្តិ៍​​ឈូក បានឃាត់​ខ្លួន​​​ជនសង្ស័យចំនួន២នាក់ ​​ឈ្មោះជួន រតនា ហៅ​ម៉ាប់ ​អាយុ២០ឆ្នាំ និងឈ្មោះលាវ សុខ​ហាន​ ​អាយុ២៤ឆ្នាំ រស់នៅ​ឃុំឈូក ស្រុក​ក្រូច​​ឆ្មារ កាលពីវេលាម៉ោង៦និង៥នាទី​ព្រឹក​ថ្ងៃទី​២៤ ធ្នូ ឆ្នាំ២០១១ ពីបទ​ចាប់​​រំលោភ​សេព​សន្ថវៈ​​នាងក្រមុំអាយុ២០​ឆ្នាំ  នៅក្នុងព្រៃ​ចម្ការ​កៅ​ស៊ូ​ខណៈពេលនាងចេញទៅបត់​ជើង​​ ។

លោកវរសេនីយ៍ត្រីឡាយ ងួន អធិការ​នគរ​បាល​ស្រុក​ក្រូចឆ្មារ​​ឱ្យ​ដឹង​ថា កាលពីវេលា​ម៉ោង​៨​និង​៣០នាទីយប់​ថ្ងៃ​ទី​២៣ ធ្នូ នារី​រង​គ្រោះ​ឈ្មោះ «វ.ម»  បានដើរ​ទៅបត់ជើងធំនៅ​​​ព្រៃ​ក្បែរ​ផ្ទះក៏ត្រូវ​ជន​២នាក់ នោះ​ចាប់​ខ្ទប់មាត់ ​រំលោភ​​សេពសន្ថវៈម្នាក់ម្តងៗ ​។

បន្ទាប់​ពីរំលោភ​រួច​ហើយ ជន​ទាំង​២នាក់ ​ត្រឡប់ទៅផ្ទះរបស់គេវិញ ។ រហូត​​ដល់ព្រឹក​ថ្ងៃទី២៤ ធ្នូ ពេល​ទទួល​បាន​ព័ត៌មានពីលោកស៊ិន សំអុល មេឃុំឈូក ពី​​ករណីចាប់រំលោភ​នោះ​រូប​លោក​​​​ចាត់ឱ្យកម្លាំង​ជំនាញស្រុកទៅ​​សហការជា​មួយ​សមត្ថ​កិច្ច​ប៉ុស្តិ៍រដ្ឋបាលឃុំឈូក ​​ចាប់​ខ្លួន​ជន​សង្ស័យទាំង២នាក់ ​ខណៈ​​កំពុងតែជិះម៉ូតូ​ជា​មួយ​​​គ្នា​រួច​ ​បញ្ជូន​​ទៅ​កាន់អធិការដ្ឋាន​នគរ​បាល​ស្រុក ។

ជនសង្ស័យឈ្មោះជួន រតនា ឆ្លើយ​សារភាព​ថា​ រូបគេ​ស្រលាញ់នាង​ «វ.ម» រយៈពេល​ប្រ​មាណ​​​៣ខែមកហើយ ។ រូប​គេ​តែង​តែ​​​ទាក់ទង​នាង​តាម​ទូរស័ព្ទ​និយាយ​​សា​​សងគ្នាទៅវិញទៅ​ម​ក​ជាញឹក​ញាប់​​រហូត​​ស្រឡាញ់គ្នា​ ។  នៅ​ក្នុង​ខែ​ធ្នូរូបគេបាន​រួម​ភេទជាមួយ​​នាង​​ចំនួន៣លើក​។ ដោយ​ឡែក​នៅ​យប់​ថ្ងៃទី២៣ ធ្នូ រូបគេ​ទូរស័ព្ទ​ហៅ​​នាង​ឱ្យ​ចុះ​ពីលើផ្ទះ ​ទៅ​ជួប​គ្នានៅ​ក្នុង​ចម្ការ​កៅស៊ូ​និយាយ​សា​សងគ្នា​រហូតដល់នាង​យល់​ព្រម​​ឱ្យ​រួម​ភេទ​គឺ​​​គ្មាន​ការបង្ខិតបង្ខំ​ទេ ។ ទោះ​ជា​យ៉ាង​​ណា​ក្តី​​ឈ្មោះ​លាវ សុខហាន ជាអ្នក​រួម​ភេទ​មុន រីឯរូបគេវិញរួមភេទជាមួយ​​នាង​តាម​ក្រោយ​​ ។ 

នាង​« វ.ម» និយាយថា ក្នុងពេល​​នាង​ដើរ​ចេញ​ទៅ​បត់​ជើងនៅខាងត្បូងផ្ទះ​ប្រហែល​៦០ ម៉ែត្រ ស្រាប់តែ​ជន​២នាក់ ​នោះ​ចាប់​ដៃ​របស់​នាង​​​ខាងស្តាំ​ ។ នាង​ស្គាល់​ពួក​គេ​ព្រោះ​បញ្ចាំង​ភ្លើង​ពិលទូរស័ព្ទដៃ​ឃើញមុខច្បាស់​ ។ ​​ឈ្មោះ​​លាវ​ សុខហាន ​ចាប់ខ្ទប់មាត់នាង​ជាប់​និង​ច្របាច់​​កមិនឲ្យស្រែក​ទេ ​។ ពួក​គេ​ចាប់​នាង​រំលោភ​​​ម្នាក់ម្តងៗ ​ហើយ​នាងមានការឈឺចាប់​ព្រោះ​​​​ឈ្មោះរតនាបានខាំក្បាលសុដន់របស់នាង​៕

ដកស្រង់ពីគេហរទំព័រកោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]