កូរ៉េខាងត្បូង៖ កាលពីរសៀលម្សិលមិញនេះ អគ្គីភ័យបានឆាបឆេះយ៉ាងខ្លាំង នៅតំបន់ Mapo-gu ក្នុងទីក្រុងសេអ៊ូល។ ហើយវាកើតឡើងនៅ កន្លែងដែលកំពុងមានការសាងសង់ ដែលស្ថិតនៅចន្លោះ ស្ថានីយ៍ Hongdae និង ស្ថានីយ៍ Hapjeong

ក្នុងនោះផងដែរ ទីកន្លែងដែលកើតហេតុនោះ គឺស្ថិតនៅក្បែរ អគារក្រុមហ៊ុន YG Entertainment មែនទែន ហើយមិនត្រឹមតែប៉ុណ្ណោះ វាក៏នៅមិនឆ្ងាយពី ទីកន្លែងដែលក្រុមតារា ចម្រៀងស្រីដ៏ល្បី BLACKPINK ថតកម្មវិធីជីវិតរស់នៅរបស់ពួកគេ ដែលមានឈ្មោះថា “BLACKPINK HOUSE” ផងដែរ។

យ៉ាងណាមិញ ទោះជាអគ្គីភ័យឆាបឆេះខ្លាំងយ៉ាងណាក្តី ប៉ុន្តែគ្រប់យ៉ាងត្រូវបានមកប្រសើរឡើងវិញ បន្ទាប់ពីមានការពន្លត់ពីក្រុមអ្នកពន្លត់អគ្គីភ័យជាង ៩៩នាក់ និងឡានទឹកចំនួន២៩គ្រឿង។ ឯចំណែក អគារក្រុមហ៊ុន YG Entertainment និង ទីលំនៅរបស់ក្រុម BLACKPINK ក៏មានសុវត្ថិភាពដូចគ្នា៕ 

BLACKPINK
BLACKPINK
ទីកន្លែងកើតហេតុ
ទីកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]