នៅក្នុងអត្ថបទនេះយើងនឹងបង្ហាញប្រិយមិត្តអំពីចំនុចពិសេសរបស់វាគ្មិនមួយរូប ដែលអាចផ្តល់យោបល់ល្អៗ ជួយអ្នកក្លាយជាមនុស្សដែលយល់ពីតម្លៃនៃការមានក្តីសុបិននៅក្នុងជីវិត និងត្រូវធ្វើយ៉ាងណាឲ្យវាក្លាយជាការពិត។ ជួបជាមួយលោក ហុង លាងអ៊ី  ដែលនឹងចូលខ្លួនមកធ្វើជាវាគ្មិនមួយរូប ក្នុងចំណោមវាគ្មិនល្បីៗជាច្រើនរូបផ្សេងទៀតនៅក្នុងកម្មវិធីវិថីសុបិន។ ដូច្នេះមកស្គាល់អំពីគាត់ទាំងអស់គ្នាដូចខាងក្រោម!

លោក ហុង លាងអ៊ី

លោក ហុង លាងអ៊ី បានចាប់ផ្តើមអាជីពជាវិស្វករខាងមេកានិចនៅក្នុងឆ្នាំ២០០៣។ ក្រោយមកគាត់បានចូលធ្វើការឲ្យក្រុមហ៊ុនពាណិជ្ជកម្មមួយ ដែលបានផ្តល់បទពិសោធន៍ដល់លោកយ៉ាងច្រើនក្នុងផ្នែកលក់ ទីផ្សារ គណនេយ្យ ហិរញ្ញវត្ថុ និងជាពិសេសការនាំចេញនាំចូល។

ក្រោយមកទៀត លោកបានបង្កើតក្រុមហ៊ុន ឡុតទឹសហ្គ្រីនធីម (Lotus Green Team) ក្នុងឆ្នាំ២០១២ ជំនាញខាងផ្តល់ដំណោះស្រាយផ្នែកវិស្វកម្មសំណង់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្មានឆ្នាំបន្ទាប់មក ពោលគឺក្រោយពីទទួលបានទំនុកចិត្តលើស្នាដៃអភិវឌ្ឍន៍សំណង់ជាហូរហែរមក ក្រុមហ៊ុនរបស់លោកបានបោះជំហានក្លាយទៅជាក្រុមហ៊ុនដែលអាចរកប្រាក់ចំណូល និងកេរ្តិ៍ឈ្មោះល្បីមួយក្នុងវិស័យសំណង់នៃប្រទេសកម្ពុជា។

លោក ហុង លាងអ៊ី បានបញ្ចប់ការសិក្សាពីសាលាគ្រប់គ្រងនៃវិទ្យាស្ថានអាស៊ីនៃបច្ចេកវិទ្យា (AIT) ក្នុងឆ្នាំ២០០៧ និងជំនាញវិស្វករមេកានិចពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្នុងឆ្នាំ២០០៣។

មកទល់ពេលនេះ លោកជាសមាជិកវិស្វករតំបន់អាស៊ាន និងជាសមាជិកនៃគណៈវិស្វករកម្ពុជាផងដែរ។ លោកធ្លាប់ទទួលបានពានរង្វាន់ ASEAN-China ជាសហគ្រិនឆ្នើមវ័យក្មេងក្នុងឆ្នាំ២០១៥ និងពានរង្វាន់ពាណិជ្ជកម្មអាស៊ាន ២ឆ្នាំជាប់គ្នា (២០១៦ និង២០១៧)។

ជ្រើសរើសផ្លូវដែលជោគជ័យ

ហេតុអ្វី!?

ជាការពិតណាស់ នៅពេលមនុស្សយើងធំដឹងក្តីកាលណា ត្រូវចេះស្វែងរកគោលដៅនៅក្នុងជីវិត បើពុំដូច្នោះទេ ច្បាស់ជាត្រូវវង្វេងតែលតោលមិនដឹងថាខ្លួនឯងត្រូវធ្វើអ្វីចាប់អ្វីឡើយ។

បើស្តាប់ពាក្យខាងលើ ដូចជាងាយចូលត្រចៀក តែមិនប្រាកដថាស្រួលយល់ចូលក្នុងខួរក្បាលនោះទេ ព្រោះពាក្យថារកគោលដៅជីវិត ឬស្វែងរកក្តីសុបិនខ្លួនឯងនេះណា យើងរាល់គ្នាតែងតែឮជាញឹកញយហើយ ជាពិសេសពីសំណាក់ចាស់ទុំ ឬអ្នកមានអាយុច្រើនជាងយើងដែលមានបទពិសោធន៍ធ្លាប់ឆ្លងកាត់មុនជាដើម។ ទោះបីជាធ្លាប់ឮច្រើនដងយ៉ាងណា យុវវ័យមួយចំនួនពួកគាត់ហាក់មិនបានចាប់អារម្មណ៍ និងពេលខ្លះមិនដឹងថាខ្លួនឯងត្រូវចាប់ផ្តើមគិតពីណា ធ្វើពីណាទៅទេ ហើយមានពេលខ្លះទៀតមិនដឹងថាការគិត និងការអនុវត្តវាត្រឹមត្រូវ ដែលអាចនាំឆ្ពោះទៅកាន់វិថី ដែលគេហៅថាភាពជោគជ័យនោះដែរឬទេ។

ជានិច្ចកាលបើសិនជាមិនមានអ្នកជួយប្រាប់ពួកយើងជាយុវវ័យនេះទេ យើងតែងតែបណ្តែតបណ្តោយពេលវេលាទៅមុខឥតបានការ និងមិនទទួលបានលទ្ធផលអ្វីជាដុំកំភួនឡើយណា។ ហេតុនេះហើយតើអ្នកចង់ដឹង ចង់ចេះ និងចង់យល់ពីគន្លឹះឆ្ពោះទៅកាន់ភាពជោគជ័យដែរឬទេ? តើអ្នកធ្លាប់ស្រមៃចង់បានអ្វីមួយដែរទេ? តើធ្វើដូចម្តេចទើបអាចសម្រេចជោគជ័យបាន និងឈប់ខាតពេលវេលាធ្វើរឿងមិនបានការតទៅទៀត? ឈប់អស់សង្ឃឹមទៅ អ្នកនឹងបានដឹងអំពីគន្លឹះ និងបទពិសោធន៍ល្អៗ របស់វាគ្មិនជាច្រើនរូបនៅក្នុងកម្មវិធី «វិថីទៅកាន់ក្តីសុបិន» ឬ Road Map to Your Dream។

តើអ្នកចង់ឲ្យសុបិនក្លាយជាការពិតដែរទេ?

តើធ្វើដូចម្តេចទើបអាចចូលរួមកម្មវិធីដ៏ពិសេសនេះបាន?

# កាលបរិច្ឆេទ៖ 

១៣ មករា ឆ្នាំ២០១៨

# ទីតាំង៖ 

សាលាតិចណូ (ITC)

# សំបុត្រ៖

(៥ដុល្លារ) សម្រាប់អ្នកទិញមុនថ្ងៃ៣១ ធ្នូ ២០១៧

(៨ដុល្លារ) សម្រាប់អ្នកទិញចាប់ពីថ្ងៃទី១ មករា ២០១៨

(១០ដុល្លារ) សម្រាប់អ្នកមិនបានទិញសំបុត្រជាមុន

# លេខទូរសព្ទទិញសំបុត្រ៖

089 889 327 (Sisowat)

086 686 800 (IFL)

070 84 81 74 (BELTIE & PUC)

078 392 224 (Park Cafe ត្រសក់ផ្អែម)

កម្មវិធី វិថីសុបិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]