ភ្នំពេញៈ ជាលទ្ធផលក្នុងជម្លោះ ដោយពាក្យសម្ដី ដោយគ្មានការយល់យោគគ្នា បណ្ដាលឲ្យបុរស០២នាក់ របួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកុសមៈ ចំណែកជន ដៃដល់ត្រូវចាប់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

ហេតុការណ៍គ្នាបង្ករបួសស្នាមនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៣០យប់ ថ្ងៃទី១២ ខែវិច្ចិកា ឆ្នាំ២០១២ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិគោកឃ្លៀង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនដៃដល់ត្រូវបានគេស្គាល់ថា មានឈ្មោះ ឃៀង អំ អាយុ២៤ មានមុខរប កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែក ជនរងគ្រោះមានឈ្មោះ សេង ពិសិដ្ឋ អាយុ ២៦ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅផ្ទះ ជួលជួលភូមិគោឃ្លៀង សង្កាត់ ភ្នំពេញថ្មី ដូចគ្នា និងម្នាក់ទៀតឈ្មោះ យឿង សុភក្ដ្រ អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលក្បែរគ្នា ។

តាមសាក្សីឃើញហេតុការណ៍និយាយថា មុនពេលកើតហេតុ ជនរងគ្រោះបានស្រែកហាម មិនឲ្យជនដៃដល់លូនតាមរបង ព្រោះរហែក ហើយការហាមប្រាមនេះ បានការពឹងពាក្យ ពីម្ចាស់ផ្ទះ ទើបខ្លួនហ៊ានស្រែកប្រាប់។ សាក្សីបន្ដទៀតថា ពេលនោះជនដៃដល់ បានខឹងក៏យកដបស្រា និងដំបំបងវាយលើជនរងគ្រោះ ឈ្មោះ សេង ពិសិដ្ឋ ចំក្បាលដេរអស់ ១៧ថ្នេរ ចំណែកឈ្មោះ យឿង សុភក្ដ្រ វិញ រងរបួសស្រាល។ ក្រោយកើតហេតុ ជនដៃដល់ត្រូវបាននគរបាលប៉ុស្ដិ៍ ឃាត់ខ្លួនបានភ្លាមៗ ហើយបញ្ជូនទៅអធិការដ្ឋាន ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសតាមច្បាប់៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]