ភ្នំពេញ៖ កាលពីមួយរយៈកន្លងទៅថ្មីៗនេះ តារាកំប្លែងស្រីវ័យក្មេង កញ្ញា វ៉ាន់ នីឡា បានប្រកាសប្រាប់មហាជនដោយផ្ទាល់មាត់របស់នាង តាមរយៈវីដេអូLive ដោយបានអះអាងថា នាងបានផ្តាច់ពាក្យមួយរយៈហើយ ជាមួយនឹងអតីតដណ្តឹង ដែលពីមុនស្រលាញ់គ្នាប្តូរផ្តាច់ ដោយមូលហេតុនៃការចែកផ្លូវនេះ នាងក៏បានអះអាងថា មកពីមិនចុះសម្រុងគ្នា។

វ៉ាន់ នីឡា ជាមួយនឹងអតីតគូដណ្តឹង

ដោយឡែក ទន្ទឹមនឹងនាងប្រកាសដំណឹងនេះផងដែរ អ្នកគាំទ្រជាច្រើន ក៏បានចាប់អារម្មណ៍ឃើញថា មួយរយៈចុងក្រោយនេះ តារាស្រីវ៉ាន់ នីឡា ហាក់បីដូចជាកំពុងមានទំនាក់ទំនងស្អិតរមួត ខុសពីធម្មតា ជាមួយនឹងតារាហ្វេសប៊ុកប្រុសជំទង់ម្នាក់។

តួយ៉ាង វ៉ាន់ នីឡាក៏ធ្លាប់បានលើកឡើងថា ទំនាក់ទំនងរវាងនាងនិងតារាហ្វេសប៊ុករូបនោះ ត្រឹមតែជាមិត្តភក្តិជិតដិតនឹងគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែមិនយ៉ាងណា អ្នកគាំទ្រនៅតែមិនជឿ ពីព្រោះតាមរយៈការបង្ហោះរូបថត បែបស្និទ្ធស្នាលរបស់អ្នកទាំងពីរកន្លងមក ធ្វើឲ្យអ្នកគ្រប់គ្នាមិនគិតមិនបាន ថាតើត្រឹមតែជាមិត្តភក្តិពិតមែន ឬក៏មានអ្វីលើសពីនេះទៀត។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរថែមទៀត បានកាត់តរូបថត Pre-Wedding ហាក់បីដូចជា ចង់រៀបការជាមួយនឹងគ្នាថែមទៀតផង៕  

វ៉ាន់ នីឡា និងបុរសដែលគេសង្ស័យថាជាសង្សារថ្មីរបស់នាង
វ៉ាន់ នីឡា និងបុរសដែលគេសង្ស័យថាជាសង្សារថ្មីរបស់នាង
វ៉ាន់ នីឡា និងបុរសដែលគេសង្ស័យថាជាសង្សារថ្មីរបស់នាង
វ៉ាន់ នីឡា និងបុរសដែលគេសង្ស័យថាជាសង្សារថ្មីរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា