កូរ៉េខាងត្បូង៖ នាពេលប៉ុន្មានម៉ោងមុន ផលិតកម្ម JYP Entertainment បានប្រកាសព័ត៌មានជាផ្លូវការ ក្នុងការរំសាយក្រុមតារាចម្រៀងស្រីដ៏ល្បី MissA ហើយ។

យ៉ាងណាមិញ ទាំងនេះគឺជាព័ត៌មានដ៏សោកសៅមួយ ដល់អ្នកគាំទ្រវិស័យKpop ទាំងអស់ ជាពិសេសនោះ គឺអ្នកគាំទ្រក្រុមចម្រៀងស្រី MissA ផ្ទាល់តែម្តង។

ទោះជាយ៉ាងណាក្តី រឿងទាំងនេះ ហាក់មិនសូវជាភ្ញាក់ផ្អើល ដល់អ្នកគាំទ្រមួយចំនួន ប៉ុន្មាននោះទេ ព្រោះពួកគេបានទាយទុកមុនទៅហើយ ថាវាសនាក្រុមចម្រៀងមួយនេះ អាចនឹងមានថ្ងៃនេះ ដោយសារតែ សមាជិក២រូប គឺ Min និង Jia បានចាកចេញពីផលិតកម្ម JYP Entertainment យូរណាស់មកហើយ។

គួរបញ្ជាក់ផងដែរថា MissA គឺជាក្រុមតារាចម្រៀងស្រីដ៏ល្បី ដែលបង្កើតឡើងនៅឆ្នាំ ២០១០ ហើយពួកគេក៏ធ្លាប់បានទទួល ពានរង្វាន់មិនតិចដងនោះដែរ៕ 

Miss A
Miss A
Miss A

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]