យោងតាមប្រភពពត៌មានពីគេហទំព័រ អេមឺរេត (EMIRATES) របស់អារ៉ាប់ បានអោយដឹងថា មានករណីដ៏សាហាវឃោឃៅមួយ បានកើតឡើង ព្រោះតែទំនាស់ពាក្យសំដីរវាងប្តី ប្រពន្ធ មួយគូ ដោយសារតែស្រ្តីជាប្រពន្ធនិយាយច្រើនពេក បណ្តាលអោយប្តីទ្រាំមិនបាន ក៏កាប់ សម្លាប់នាងចោលតែម្តងទៅ ក្នុងពេលប្រតិបត្តិការលើគ្រែ។

បុរស ជនជាតិអេស៊ីប អាយុ ៣៧ឆ្នាំ ម្នាក់ បានសំលាប់ប្រពន្ធរបស់ខ្លួន ដោយប្រើកាំបិត ចិញ្ច្រាំសាច់ យកមកកាប់លើស្រ្តីជាប្រពន្ធរបស់ខ្លួន និងបានចិញ្ច្រាំ សាកសពរបស់នាង ទៅជាបួនចំណែក។ ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើងបន្ទាប់ពីពួកគេទាំងពីរបាន ឈ្លោះប្រកែកពាក្យសំដីគ្នាយ៉ាងខ្លាំង។ តាមសំដីរបស់ជនល្មើស បានប្រាប់ឲ្យដឹងថា ប្រពន្ធរបស់ខ្លួន បានសួរពីសមត្ថភាពផ្លូវភេទរបស់ខ្លួននៅលើគ្រែ និងបានចំអកមើលងាយ ពីជីវភាពក្រីក្ររបស់គាត់។ គាត់បានបន្ថែមទៀតថា នាងបានប្រៀបធៀប រូបគាត់ជាមួយនឹង អតីតប្តីមុនរបស់នាង ថាគាត់មានសមត្ថភាពលើគ្រែ អន់ជាងប្តីមុនរបស់ខ្លូនថែមទៀតផង។ យ៉ាងណាមិញ ដោយទ្រាំនឹងពាក្យបញ្ឈឺមិនចេះចប់ របស់នាងបែបនេះ គាត់បានផ្ទុះកំហឹង យ៉ាងខ្លាំង ហើយក៏បានស្ទុះទៅយកកាំបិតសំរាប់ចិញ្ច្រាំសាច់ មកកាប់លើនាង រហូតដល់ស្លាប់ តែម្តងទៅ។ មិនតែប៉ុណ្ណោះ ក្រោយពីចិញ្ច្រាំសាកសពនាង ទៅជាបួនចំណែករួច គាត់ក៏បាន កាត់អណ្តាតរបស់នាងចោលថែមទៀតផង ហើយ ក៏យកសាកសពរបស់ស្រ្តីជាប្រពន្ធរូបនេះ ទៅបោះចោល នៅទីដាច់ស្រយាលពីភូមិបាត់ទៅ។

ទោះជាយ៉ាងណា សាកសពរបស់នាង ត្រូវបានអ្នកភូមិរស់នៅជិតនោះ ប្រទះឃើញ និងស្គាល់អត្តសញ្ញាណថា ជាប្រពន្ធរបស់ ជនល្មើសខាងលើ ដែលមានឈ្មោះថា ណាឌៀ (Nadia) រួចក៏បាន រាយការណ៍ទៅប៉ូលីស ចំណែកឯជនល្មើសបានរត់គេចខ្លួនបាត់ទៅហើយ ពេលដែលប៉ូលីសទៅដល់ផ្ទះរបស់គេ  តែក្រោយមក បុរសរូបនេះ ត្រូវប៉ូលីសតាមប្រមាញ់ ទាល់តែបាន និងត្រូវបានចាប់ខ្លួនយកមក កាត់ទោស។

ជនល្មើសបានបញ្ជាក់ប្រាប់អោយដឹងថា រូបគាត់គ្មានអារម្មណ៍ស្តាយក្រោយបន្តិចឡើយ ហើយគាត់នឹងនូវតែធ្វើបែបនេះដដែល ដោយគ្មានការស្ទាក់ស្ទើរបន្តិចទេ ក្នុងការសម្លាប់នាង ចោល ទោះជាម្តងហើយ ម្តងទៀត ប៉ុន្មានដងក៏ដោយ ក៏គាត់នូវតែសម្លាប់នាងចោលដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះករណីនេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]