ភ្នំពេញៈ អគ្គិភ័យដ៏សន្ធោសន្ធៅកំពុងឆាបឆេះផ្ទះ ប្រជាពលរដ្ឋមួយខ្នង ដែលធ្វើពីឈើប្រក់ស័ង្កសី ស្ថិតនៅភូមិ ទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នាវេលាម៉ោង ១ និង៤៥នាទីរសៀលថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២នេះ។

យោងតាមសេចក្តីរាយការណ៍ពីសាក្សីនៅកន្លែង កើតហេតុ បានឲ្យដឹងថា អគ្គិភ័យបាននឹងកំពុង ឆាបឆេះយ៉ាង ខ្លាំង ហើយនៅពីមុខនោះ មានផ្ទះល្វែងផងដែរ តែមិនទាន់រាលដាលនោះទេ ហើយកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋានកំពុងជួយអន្តរាគមន៍។

តែទោះជាយ៉ាងណា មិនទាន់មានប្រភពបញ្ជាក់ពីមូលហេតុ នៃការឆាបឆេះនេះ នៅឡើយទេ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]