ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ដែលជាគ្រាប់ពេជ្រថ្មីរបស់ ផលិតកម្មរស្មីហង្សមាស កុមារី សុខ សុជាតា ទោះជាមិនជាប់ជ័យលាភី តែសមត្ថភាពនិងប្រជាប្រិយភាព របស់កុមារីរូបនេះ ពិតជាមិនធម្មតានោះទេ។

ជាក់ស្តែង សុខ សុជាតា មិនត្រឹមតែមានដុងខាងសិល្បៈ ដ៏គួរឲ្យកោតសរសើរនោះទេ ប៉ុន្តែចំពោះចំណេះដឹងផ្នែកភាសាអង់គ្លេសរបស់ប្អូនវិញ ក៏មិនចាញ់គ្នាប៉ុន្មាននោះដែរ។ ទាំងនេះ បើយោងតាមវីដេអូ ដែលបង្ហោះដោយគណនីយូធូបមួយ អំពីការធ្វើបទបង្ហាញ របស់ប្អូន សុជាតា នៅសាលារៀន ដោយនិយាយជាភាសាអង់គ្លេស បានយ៉ាងល្អ និងគ្មានភាពភ័យខ្លាចបន្តិចសោះឡើយ។

យ៉ាងណាមិញ បន្ទាប់ពីអ្នកគាំទ្រមើលវីដេអូ របស់ សុជាតាហើយ បានលាន់មាត់សរសើរប្អូនគ្រប់គ្នា អំពីសមត្ថភាពរបស់នាង ហើយថែមទាំងនិយាយថា ទោះជាប្អូនចូលចិត្តខាងផ្នែកសិល្បៈក៏ពិតមែន ប៉ុន្តែប្អូននៅតែអាចរៀនបានយ៉ាងពូកែ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

សុខ សុជាតា
សុខ សុជាតា
សុខ សុជាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សុជាតា