កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃទី២១នេះ គឺជាថ្ងៃចុងក្រោយ ដែលសមាជិក SHINee លោក Jonghyun ត្រូវឃ្លាតចាកឆ្ងាយ ពីលើលោកនេះ គ្មានថ្ងៃវិលមកវិញនោះទេ។

យ៉ាងណាមិញ នៅព្រឹកនេះផងដែរ តារារួមផលិតកម្មទាំងអស់ និងក្រុមការងារ ក្នុងផលិតកម្ម SM បានចូលរូមពិធីបុណ្យសព ដើម្បីជូនដំណើរ Jongyhun ជាលើកចុងក្រោយ។

សម្រាប់តារារួមផលិតកម្មទាំងអស់ ពិតជាក្តុកក្តួលមែនទែន ដែលធ្វើឲ្យពួកគេមិនអាចទប់ទឹកភ្នែកជាប់នោះទេ ហើយជាពិសេសនោះ សម្រាប់សមាជិករួមក្រុម គឺពិបាកទទួលយកស្ថានការណ៍មួយនេះមែនទែន ដែលពួកគេត្រូវបានបាត់បង់មនុស្សដ៏ឆ្នើមម្នាក់ យ៉ាងឆាប់រហ័សបែបនេះ។

គួរបញ្ជាក់ផងដែរថា កន្លែងបញ្ចុះសពរបស់ Jonghyun គឺនឹងត្រូវបញ្ចុះនៅកន្លែងឯកជនមួយ ដែលមិនបានប្រាប់អំពីទីតាំងនោះទេ ព្រោះនេះគឺជាបំណង របស់គ្រួសារនៃសព៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖  

ទិដ្ឋភាពការជូនដំណើរ Jongyhun ជាលើកចុងក្រោយ
ទិដ្ឋភាពការជូនដំណើរ Jongyhun ជាលើកចុងក្រោយ
ទិដ្ឋភាពការជូនដំណើរ Jongyhun ជាលើកចុងក្រោយ
ទិដ្ឋភាពការជូនដំណើរ Jongyhun ជាលើកចុងក្រោយ
ទិដ្ឋភាពការជូនដំណើរ Jongyhun ជាលើកចុងក្រោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]