យោងតាមប្រភពពត៌មានពីគេហទំព័រ អេមឺរេត (EMIRATES) របស់ប្រទេសអារ៉ាប់ បានអោយដឹងថា មានអំពើហឹង្សាក្នុងគ្រួសារមួយបានកើតឡើង ដែលបណ្តាលអោយ ស្រ្តីជាប្រពន្ធ រងរបួសដាច់អស់សាច់ច្រមុះមួយដុំ ដោយសារស្នាដៃប្តីរបស់ខ្លួន។

មូលហេតុដែលនាំអោយមានអំពើហឹង្សាកើតឡើងបែបនេះ មកពីស្រ្តីដែល ជាប្រពន្ធ បានស្តីបន្ទោស ប្តីរបស់ខ្លួន ដែលស្រែកឡូឡា និង រំខានដល់អ្នកជិតខាង។ យ៉ាងណាមិញ ក្នុងពេលដែល ពួកគេឈ្លោះប្រកែកគ្នា យ៉ាងក្តៅគគុកនោះ បុរសជាប្តី មិនអាចទប់កំហឹងបាន ក៏ប្រើអំពើហឹង្សាលើរូបនាង ដែលជាប្រពន្ធតែម្តងទៅ។ តាមប្រភពពត៌មានបានបន្ថែមអោយ ដឹងទៀតថា ព្រោះតែរូបនាងមានកំពស់ខ្ពស់ជាង និង ធំជាង ប្តីរបស់នាង ទើបបានជា បុរសរូបនោះ ហក់តោង ហើយខាំច្រមុះរបស់នាង។ នាងបានរុញគាត់ចេញដែរ ប៉ុន្តែគាត់បាន ព្យាយាមរហូតដល់ខាំដាច់ច្រមុះរបស់នាងអស់មួយដុំតែម្តងទៅ។

ទោះជាយ៉ាងណា ក្នុងពេលដែលនាងកំពុងធ្វើដំណើរមកកាន់មន្ទីរពេទ្យ នាងក៏បានថតវីដេអូ ផងដែរ ដើម្បីទុកជាភស្តុតាងពេលឡើងតុលាការ។ គ្រូពេទ្យបានព្យាយាមឃាត់ឈាម អោយនាង និងបានសំរេចចិត្តធ្វើការវះកាត់ជូននាង ព្រោះតែរកមិនឃើញដុំសាច់ច្រមុះ របស់នាង មិនដឹងនៅទីណា។

តើប្រិយមិត្ត យល់យ៉ាងណាដែរចំពោះករណីនេះ?

ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]