ភ្នំពេញ៖ ដើម្បីអបអរសាទរបុណ្យណូអែល និងចូលឆ្នាំសកលខាងមុខនេះ ក្រុមហ៊ុនទូរស័ព្ទ Nokia នឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ មានរយៈពេល២ថ្ងៃ នៅផ្សារទំនើបអ៊ីអន Lively Plaza(ជាន់ផ្ទាល់ដី) ចាប់ពីថ្ងៃទី 21 ដល់ ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2017។

ក្នុងព្រឹត្តិការណ៍នេះនឹងមានកម្មវិធីសប្បាយៗជាច្រើនដូចជា ការលេងហ្គេម ការចូលរួមថតរូបជាមួយទូរស័ព្ទNokiaស្មាតហ្វូន និងការចាប់ឆ្នោតផ្សងសំណាងដើម្បីឈ្នះរង្វាន់ភ្លាមៗដូចជា ទូរស័ព្ទស្មាតហ្វូន Nokia 6 ទូរស័ព្ទ Nokia 105 អាវយឺត Nokia គូប៉ុងភេសជ្ជៈAmazon និងរង្វាន់អនុស្សាវរីយ៍ស្រស់ស្អាតជាច្រើនទៀត។

មករាំលេងជា ក្រុម OMG តារាចម្រៀងTena និងថតរូបដើម្បីយកកាដូរពី Nokia!

លើសពីនេះទៅទៀត កម្មវិធីនេះនឹងមានវត្តមានក្រុមរាំ OMG និងតារាចម្រៀង Original Song លោក Tena មកចូលរួមសម្តែង និងជួបប្រិយមិត្តផ្ទាល់ផងដែរ។

កញ្ញា ដាណែត តំណាងក្រុមរាំ OMG មានពាក្យពេជន៍មួយចំនួនដើម្បីផ្តាំផ្ញើដល់ប្រិយមិត្តទាំងអស់គ្នា៖

“សួស្តីហ្វេនទាំងអស់គ្នា កុំភ្លេចមករាំលេងជាមួយក្រុមខ្ញុំ និងលោក Tena ក្នុងកម្មវិធីសប្បាយៗរបស់ទូរសព្ទ័ Nokia នៅថ្ងៃទី 21 ដល់ថ្ងៃទី 22 ខែធ្នូ ឆ្នាំ2017 ខាងមុខនេះណា!” ។

សប្បាយៗបានរង្វាន់ និងបានជួបតារាមានប្រជាប្រិយហើយនៅចាំអីទៀត ជួបគ្នាថ្ងៃ 21-22 ខែធ្នូ ខាងមុខនេះនៅផ្សារទំនើបអ៊ីអន៕

កុំភ្លេចនាំ CRUSH មកជាមួយផងណា!

មករាំលេងជា ក្រុម OMG តារាចម្រៀងTena និងថតរូបដើម្បីយកកាដូរពី Nokia!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]