យោងតាមប្រភពពត៌មានពីគេហទំព័រ ហាហ្វីងថុនផុស (huffingtonpost) បានអោយដឹងថា មានហេតុការណ៍ វាយតប់គ្នាមួយបានកើតឡើងនៅឯប្រទេសអូស្រ្តាលី រវាងបព្វជិតកាតូលិក វ័យចំណាស់ ពីរនាក់ ព្រោះតែប្រជែងគ្នា យកកន្លែងចតយានយន្ត។

ប៉ូលីសបានឃាត់ខ្លួន បុរសវ័យចំណាស់ វ័យ ៨០ឆ្នាំ ម្នាក់ ឈ្មោះ ប៊ីន (Father Thomas Henry Byrne) ដែលជាលោកឪពុកក្នុងសាសនាគ្រិស្តកាតូលិក ដោយសារតែគាត់ បានខាំ ស្លឹកត្រចៀក និងវាយទៅលើផ្ទៃមុខ របស់លោកឪពុកម្នាក់ទៀត ដែលជាបព្វជិតកាតូលិក ដូចគ្នា ឈ្មោះ ស្មីត (Father Thomas Joseph Cameron Smith) វ័យ ៨១ឆ្នាំ។ ចំពោះមូលហេតុដែលនាំអោយឈានដល់ការប្រើអំពើហឹង្សាបែបនេះ ព្រោះតែ អ្នកទាំងពីរប្រកាន់ចង់បាន និង ប្រជែងគ្នាយក កន្លែងចតយានយន្តរៀងៗខ្លូន ក្នុងចំណត ផ្ទះរបស់ខ្លួន នៅអាគារតែមួយ (Apartment) ដោយពុំមាននរណាព្រមចុះចាញ់នោះ ក៏បណ្តាល អោយកើតមានការប្រយុទ្ធគ្នា យ៉ាងដូច្នេះទៅ។

យ៉ាងណាមិញ ក្រោយពីការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញរួចមក លោកឪពុក ប៊ីន បានប្រាប់ ទៅលោកឪពុក ស្មីត អោយរើសយករបស់ម្យ៉ាងនៅនឹងដី ហើយរបស់នោះ គឺជាស្លឹក ត្រចៀក។ បន្ទាប់មកលោកឪពុក ស្មីត ក៏បានរុំស្លឹកត្រចៀករបស់គាត់ក្នុងកន្សែងមួយ រួចក៏ធ្វើដំណើរទៅមន្ទីរពេទ្យជិតនោះ ដើម្បីព្យាបាលផងដែរ។ ទោះជាយ៉ាងណា លោកឪពុក ប៊ីន ក៏ឃើញមានស្នាមជាំភ្នែកផងដែរ នៅពេលដែលគាត់មកកាន់តុលាការ។

តើប្រិយមិត្ត យល់យ៉ាងណាដែរចំពោះករណីនេះ?

ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]