ចិន៖ Alibaba គឺជាក្រុមហ៊ុនលក់ទំនិញតាម Online មួយដែលឈានមុខគេ និងមានឈ្មោះល្បីល្បាញបំផុត នៅក្នុងប្រទេសចិន។

កាលពីថ្មីៗនេះដែរ ក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងប្រទេសចិនមួយនេះ បានបង្ហើបពីគម្រោងថ្មីរបស់ខ្លួនមួយ សម្រាប់ការលក់រថយន្ត ដែលមានសភាពដូចជាការលក់ទំនិញក្នុង Vending Machine ដែលគេដាក់ចោលតាមចិញ្ចើមផ្លូវអ៊ីចឹង។

យ៉ាងណាមិញ ដើម្បីឲ្យការជាវឡាននេះមានដំណើរការទៅបាន អ្នកត្រូវតែមានកម្មវិធី Taobao ដើម្បីធ្វើការស្កេនផ្ទៃមុខរបស់អ្នក បង្ហោះរូបថតនៃឡានដែលអ្នកពេញចិត្ត និងកំណត់ថ្ងៃខែសម្រាប់ការធ្វើតេស្តឡានមួយនោះផងដែរ។ ជាចុងក្រោយ អ្នកគ្រាន់តែធ្វើដំណើរទៅកាន់ Vending Machine ដែលគេដាក់ឡានចោលនិងស្កេនផ្ទៃមុខខ្លួនឯង បន្ទាប់មកម៉ាស៊ីនមួយនេះនឹងបញ្ចេញឡាន ដែលអ្នកកុម្មង់ភ្លាមៗតែម្តង។ អ្វីដែលកាន់តែអស្ចារ្យនោះគឺថា អ្នកអាចធ្វើការតេស្តឡានមួយនោះ ក្នុងរយៈពេល ៣ថ្ងៃមុនពេលសម្រេចចិត្តថា អ្នកនឹងទិញ ឬក៏អត់ទៀតផង។

គួរបញ្ជាក់ផងដែរថា មិនមែនគ្រប់គ្នាសុទ្ធតែអាចប្រើប្រាស់ប្រព័ន្ធនេះបាននោះទេ។ អ្នកត្រូវតែជាសមាជិកជាន់ខ្ពស់របស់ក្រុមហ៊ុន Alibaba ជាមុនសិន  ទើបអាចធ្វើការទិញរថយន្តតាមរយៈម៉ាស៊ីនមួយនេះបាន ហើយអ្នកអាចធ្វើការសាកល្បងឡានទាំងនោះបានតែចំនួន ៥ដងប៉ុណ្ណោះ៕ 

ការកម្មង់រថយន្តតាមរយៈកម្មវិធី Taobao
ការកម្មង់រថយន្តតាមរយៈកម្មវិធី Taobao
ការកម្មង់រថយន្តតាមរយៈកម្មវិធី Taobao
ការកំណត់ថ្ងៃខែដើម្បីធ្វើការតេស្តរថយន្ត
ការស្កេនផ្ទៃមុខមុនពេលទៅយករថយន្ត
Vending Machine ដែលគេដាក់ឡានចោល
Vending Machine ដែលគេដាក់ឡានចោល
Vending Machine ដែលគេដាក់ឡានចោល
ការស្កេនផ្ទៃមុខមុនដោយ Vending Machine ពេលអតិថិជនទៅយករថយន្ត
ការបញ្ចេញរថយន្តដែលគេកម្មង់
ការបញ្ចេញរថយន្តដែលគេកម្មង់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]