រាជធានីភ្នំពេញ​ ៖​ នារី​បម្រើ​ការ​ក្នុង​ខារ៉ាអូខេ​​​ម្នាក់ ​បាន​ស្រែក​ឱ្យ​​គេ​ជួយ​ ដោយ​មាន​ស្នាម​ចាក់​នៅ​ត្រង់​ពោះ​និង​ដៃ​ ហើយក្រោយ​មក​​ក៏បានដាច់​ខ្យល់​​ស្លាប់​ ពេល​បញ្ជូន​សង្គ្រោះ​​នៅ​មន្ទី​ពេទ្យ ដែលករណី​​សង្ស័យ​ជា​ករណី​ជា​​ឃាត​កម្ម ​កើត​ឡើងកាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ​វិច្ឆិកា ស្ថិត​ត្រង់​ចំណុច​បន្ទប់​ជួល​លេខ​១០២ ជាន់​ទី​១ ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ ​។ នារី​​រង​គ្រោះខាងលើ ​ឈ្មោះ សេក ស៊ី​​យ៉ា ​ជា​អ្នកបំរើ​ការ​នៅ​ក្នុង​ខារ៉ាអូខេ «ដឹ​ឃ្វី​ន» ស្នាក់​នៅ​កន្លែង​កើត​ហេតុ​ខាងលើ និង​មានស្រុក​កំ​ណើ​រ​នៅ​ខេត្តកំពត ។

នារី​​រង​គ្រោះខាងលើ ​ឈ្មោះ សេក ស៊ី​​យ៉ា ​ជា​អ្នកបំរើ​ការ​នៅ​ក្នុង​ខារ៉ាអូខេ «ដឹ​ឃ្វី​ន» ស្នាក់​នៅ​កន្លែង​កើត​ហេតុ​ខាងលើ និង​មានស្រុក​កំ​ណើ​រ​នៅ​ខេត្តកំពត

បើតាម​​​ប្រភព​​ពី​បុរស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដែល​ស្នាក់​នៅ​ខាង​មុខ​បន្ទប់​ជួល​ខាងលើ​​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ឃើញ​បន្ទប់​បាន​បាន​បិទទ្វា​បើកភ្លើង​ ​និងមាន​សភាព​ស្ងប់ស្ងាត់​ធម្មតា​ដូច​សព្វដង ​។ លុះ​ដល់​​វេលា​កើតហេតុ​ ស្រាប់តែ​គាត់​​បានឮ​សម្លេង​គោះ​​ទ្វារ​បន្ទប់​ជួល​របស់​គាត់​​ស្រែកឱ្យជួយ ។ ហើយ​​គាត់​ក៏​បាន​បើកទ្វារ​បន្ទប់​ ​ក៏​ឃើញ​នារី​រង​គ្រោះ​បាន​ដេក​​សន្លប់​នៅ​ខាង​មុខ​បន្ទប់​គាត់​ ទាំង​មាន​ស្នាម​រយះ​នៅ​ត្រង់​ពោះ​និង​ដៃ​ខាងស្តាំ ។ បន្ទាប់​មក​គាត់ ​ក៏​ឮ​សំឡេង​មាន​មនុស្ស​រត់​ចុះ​ទៅ​ក្រោម ហើយ​គាត់​ក៏​ស្រែក​ឆោឡោ​បង្ក​ការ​​មានការ​ភ្ញាក់ផ្អើលដល់​​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះតែម្តង ។

​​មួយសន្ទុះ​ក្រោយមក​ ក៏​ឃើញ​មាន​បុរស​វ័យ​ប្រហែល​២០​ឆ្នាំ​ម្នាក់​បាន​រត់ឡើង​មក ​តែ​មិន​ដឹក​ថា ​ត្រូវជា​អ្វី​និង​នារី​រង​គ្រោះ​នោះ​ទេ ហើយ​បាន​ស្រែកយំ​យ៉ាងខ្លាំង​ និង​បាន​និយាយ​ទាំង​ភាព​ស្លន់ស្លោ​ថា «​រូបគេ​បាន​នៅ​ជាមួយ​និង​នារី​រង​គ្រោះ​អស់​មួយ​ល្ងាច​មក​​ហើយ រួច​មក​នារី​រង​គ្រោះ​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​និង​សង្សារ​ចាស់ ​ហើយ​នារី​រង​គ្រោះ​បាន​ខឹង​នឹង​សង្សារ​ចាស់ ​រួច​ក៏​យក​កាំបិត​មក​ចាក់​ខ្លួនឯង​» ​។

លុះ​ដល់​​វេលា​កើតហេតុ​ ស្រាប់តែ​គាត់​​បានឮ​សម្លេង​គោះ​​ទ្វារ​បន្ទប់​ជួល​របស់​គាត់​​ស្រែកឱ្យជួយ

ហើយ​​បន្ទាប់​មក​ បុរស​រូប​នោះ​គិតតែ​និយាយ​ទៅ​មុខ​ទៅ​ក្រោយ​ និង​គិតតែ​ពី​ស្រែ​កថា ​បាត់​ទូរស័ព្ទ​IPhone 6​plus ក្រោយមក​ប្រជាពលរដ្ឋ​និង​បុរស​រូប​នោះ ​បាន​ដឹក​នារី​រង​គ្រោះ​ តាមរ៉ឺ​ម៉ក​កង់​បី​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ព្រះ​កុសុមៈ​ តែ​ជា​អកុសល​ខណៈ​ពេល​ទៅ​ដល់​មន្ទី​ពេទ្យ​នារី​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ​។ ភ្លាម​ៗ​នោះ​ បុរស​ដែល​បាន​អះអាង​ថា ​បាន​នៅ​ជាមួយ​​​នារី​រង​គ្រោះ បាន​គេចខ្លួន​ទៅ​បាត់​ដោយ​និយាយ​ថា​ «ទៅ​សងសឹក» ​។

បើ​​តាម​សម្តី​ពី​នារី​ដែល​ត្រូវជា​បងស្រី​នារី​រង​គ្រោះ​​ឱ្យ​​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​ ពួក​គេ​ទាំង​ពីរ​នាក់​គឺ​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ជាមួយ​គ្នា លុះដល់​វេលា​ម៉ោង​ប្រហែល​៦​ល្ងាច រូប​នារី​បាន​ប្រាប់​ប្អូនស្រី​ថា ​នាង​ចេញ​ទៅ​ជប់​លេង​នៅផ្ទះ​មិត្ត​ភក្តិនៅ​ម្តុំ​កំ​បូល ហើយ​នារី​រង​គ្រោះ​ដែល​ត្រូវជា​ប្អូនស្រី​បាន​ប្រាប់​ទៅ​វិញ​ថា ​ថ្ងៃនេះ​នាង​មិន​ទៅ​ធ្វើការ​ទេ ​។ ​​​ស្រាប់តែ​ដល់​វេលា​កើតហេតុ​ ក៏​ត្រូវ​បាន​អ្នក​ជិតខាង​តេ​ទៅ​ប្រាប់​ថា ​នារី​រង​គ្រោះ​ត្រូវ​បាន​គេ​ចាក់ ហើយ​ឥលូវ​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ព្រះ​កុសុមៈ​ហើយ ​។ ​

នារី​បម្រើ​ការ​ក្នុង​ខារ៉ាអូខេ​​​ម្នាក់ ​បាន​ស្រែក​ឱ្យ​​គេ​ជួយ​ ដោយ​មាន​ស្នាម​ចាក់​នៅ​ត្រង់​ពោះ​និង​ដៃ​ ហើយក្រោយ​មក​​ក៏បានដាច់​ខ្យល់​​ស្លាប់​

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើ​កំណត់ហេតុជំហាន​ដំបូង​សមត្ថកិច្ច​បាន​សណ្ឋាន​ថា​ ជា​ករណី​ឃាតកម្ម ដោយ​ឡែក សាក​សព​នារី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​វែក​រកមុខ​ជនសង្ស័យ​ យក​ទៅ​ដាក់ទោស​ទៅ​តាម​ផ្លូវច្បាប់ ។

គាត់​ក៏​បាន​បើកទ្វារ​បន្ទប់​ ​ក៏​ឃើញ​នារី​រង​គ្រោះ​បាន​ដេក​​សន្លប់​នៅ​ខាង​មុខ​បន្ទប់​គាត់​ ទាំង​មាន​ស្នាម​រយះ​នៅ​ត្រង់​ពោះ​និង​ដៃ​ខាងស្តាំ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]