កត្តាចំណីអាហារ សម្រាប់ទទួលទានជាបញ្ហាមួយដ៏គួរឱ្យព្រួយបារម្ភបំផុតដោយសារភាគច្រើន សុទ្ធតែអាហារដែលមានជាតិគីមី គ្មានអនាម័យ ជាពិសេសគឺចំណីអាហារនាំចូលពីបរទេស (ដាក់ជាតិគីមី) ដែលអាចធ្វើឱ្យខូចសុខភាពយ៉ាងធ្ងន់ធ្ងរតែម្តង។

បូកផ្សំនឹងរឿងកត្តាចំណីអាហារ ទម្លាប់នៃការរស់នៅ និងការទទួលទានមិនល្អ ក៏ជាហេតុផលដ៏ចម្បងផងដែរ ដែលអាចប៉ះពាល់សុខភាពរបស់មនុស្សសព្វថ្ងៃ ជាពិសេសអ្នកដែលមានវ័យចាប់ពីវ័យកណ្តាលឡើងទៅ។ ដោយភាគច្រើនមានបញ្ហាសុខភាពទាក់ទងនឹង ជំងឺទឹកនោមផ្អែម ជំងឺឡើងសម្ពាធឈាម និងកើនឡើងនូវកម្រិតខ្លាញ់កូឡេស្តឺរ៉លមិនល្អនៅក្នុងសសៃឈាមជាដើម ដែលអាចធ្វើឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរប្រឈមមុខនឹង ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលផងដែរ។

ក្រៅពីប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលហើយ វិធីសាស្ត្រធម្មជាតិក៏អាចជួយអ្នកដោះស្រាយបញ្ហាទាំងអស់នេះបានដែរ ដោយការធ្វើជាទឹកភេសជ្ជៈទទួលទាន ដោយវិធីច្រើនបែបច្រើនយ៉ាងខុសប្លែកពីគ្នា។ ថ្មីៗនេះ គេក៏បានរកឃើញនូវការផលិតភេសជ្ជៈម្យ៉ាងដែលមានធាតុផ្សំសំខាន់ចំនួន ៣មុខ នោះគឺ ក្រូចឆ្មារសម្បកលឿង ម្សៅបេកខីងសូដា (Baking Soda) និងស្លឹកជីរវ៉ាន់ស៊ុយបារាំង ដែលភេសជ្ជៈមួយនេះអាចជួយដោយស្រាយបញ្ហាសុខភាពច្រើនយ៉ាងដូចជា៖

- ជួយកាត់បន្ថយខ្លាញ់កូឡេស្តឺរ៉លមិនល្អនៅក្នុងសសៃឈាម

- កម្ចាត់អាការ ជំងឺស្ទះសសៃឈាម

- លាងសម្អាតសសៃឈាមឱ្យមានសុខភាពល្អ

- ជួយបន្ថយសម្ពាធឈាម សម្រាប់អ្នកដែលឡើងឈាម

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ មកតាមដានវិធីធ្វើទាំងអស់គ្នាដូចតទៅ៖

ភាគច្រើនមានបញ្ហាសុខភាពទាក់ទងនឹង ជំងឺទឹកនោមផ្អែម ជំងឺឡើងសម្ពាធឈាម និងកើនឡើងនូវកម្រិតខ្លាញ់កូឡេស្តឺរ៉លមិនល្អនៅក្នុងសសៃឈាមជាដើម

# គ្រឿងផ្សំរួមមាន

- ក្រូចឆ្មារសម្បកលឿង ១គីឡូក្រាម ( Lemon អាចរកបាននៅផ្សារទំនើប)

- ម្សៅសូដា ១០០ក្រាម (ម្សៅមេនំប៉័ង Baking Soda អាចរកបាននៅផ្សារទំនើប)  

- ជីរវ៉ាន់ស៊ុយបារាំង ៥ ទៅ ៦បាច់

- ទឹកស្អាត ១២ពែង

ក្រូចឆ្មារសម្បកលឿង ១គីឡូក្រាម ( Lemon អាចរកបាននៅផ្សារទំនើប)
ក្រូចឆ្មារសម្បកលឿង ១គីឡូក្រាម ( Lemon អាចរកបាននៅផ្សារទំនើប)
គ្រឿងផ្សំរួមមាន ក្រូចឆ្មារសម្បកលឿង ​ម្សៅសូដា ស្លឹកជីរវ៉ាន់ស៊ុយបារាំង និងទឹកស្អាត ១២ពែង

# ការអនុវត្ត

- ជាដំបូង យកក្រូចឆ្មារសម្បកលឿង លាងជាមួយទឹកត្រជាក់ឱ្យស្អាត រួចកាត់ជាដុំៗក៏បាន ជាចំណីតស្តើងៗក៏បានទាំងសម្រក រួចលាយជាមួយម្សៅសូដា និងទឹកស្អាត ហើយយកទៅដាំដោយប្រើភ្លើងតិចៗទុករហូតដល់ពុះរយៈពេល​ ១ម៉ោង។

ជាដំបូង យកក្រូចឆ្មារសម្បកលឿង លាងជាមួយទឹកត្រជាក់ឱ្យស្អាត រួចកាត់ជាដុំៗក៏បាន ជាចំណីតស្តើងៗក៏បានទាំងសម្រក រួចលាយជាមួយម្សៅសូដា និងទឹកស្អាត រហូតដល់ពុះ ទុកចោល ១ម៉ោង

- យកស្លឹកជីរវ៉ាន់ស៊ុយបារាំងលាងទឹកឱ្យស្អាត រួចហាន់ឱ្យល្អិត សឹមដាក់វានៅក្នុងឆ្នាំងទឹកក្រូចឆ្មារនោះ ហើយធ្វើការកម្តៅឱ្យពុះ ដោយប្រើភ្លើងតិចៗ រំងាស់រយៈពេល ២ទៅ ៣ម៉ោង ចាំបិទភ្លើង។

- បន្ទាប់ពីទុកឱ្យត្រជាក់ហើយអ្នកអាចផ្ទេរទុកក្នុងកែវ ឬឆ្នាំង សម្រាប់ងាយស្រួលទុកក្នុងទូទឹកកក ប្រើប្រាស់នៅពេលក្រោយ។

យកស្លឹកជីរវ៉ាន់ស៊ុយលាងទឹកឱ្យស្អាត រួចហាន់ឱ្យល្អិត សឹមដាក់វានៅក្នុងឆ្នាំងទឹកក្រូចឆ្មារនោះ ហើយធ្វើការកម្តៅឱ្យពុះ ដោយប្រើភ្លើងតិចៗ រំងាស់រយៈពេល ២ទៅ ៣ម៉ោង ចាំបិទភ្លើង

# របៀបទទួលទាន

- អ្នកត្រូវច្រោះយកតែទឹកវា មកទទួលទានរាល់ពេលព្រឹក ពេលពោះទទេមិនទាន់ញ៉ាំអ្វីសោះ ម្តង ៤ ស្លាបព្រាបាយតែម្តង។

- ត្រូវទទួលទានទឹកនេះជារៀងរាល់ថ្ងៃ ឱ្យបាន ២០ថ្ងៃ នោះអ្នកនឹងឃើញពីប្រសិទ្ធភាពជាមិនខាន៕   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]