បរទេស៖ ទឹកជំនន់អាចកើតមានឡើងគ្រប់ទីកន្លែង មិនថាក្នុងប្រទេសមហាអំណាច ឬក៏ប្រទេសកំពុងអភិវឌ្ឍន៍ឡើយ។ ទឹកជំនន់តែងតែនាំមកនូវ ផលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្សជាតិ ដូចជាការជន់លិចរចនាសម្ព័ន្ធនានា រួមទាំងកន្លែងចតយានយន្តផងដែរ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ Third Nature ដែលជាក្រុមហ៊ុនមកពីប្រទេសដាណឺម៉ាក បានបង្ហាញនូវគម្រោងមួយរបស់ខ្លួន ក្នុងការសាងសង់កន្លែងចតរថយន្តមួយ ដែលមានសមត្ថភាពការពារយានយន្តពីទឹកជំនាន់។

គម្រោងមួយនេះត្រូវបានគេឲ្យឈ្មោះថា POP-UP ហើយវាគឺជាផែនការមួយ ដែលផ្តោតទាំងស្រុងទៅលើ ការសាងកន្លែងចតរថយន្តក្រោមដី នៅពីលើអាងស្តុកទឹកក្រោមដីដ៏ធំមួយ។ អ្វីដែលសំខាន់នោះ គឺអាងស្តុកទឹកដ៏ធំមួយនេះនឹងដើរតួជា កន្លែងផ្ទុកទឹកភ្លៀង ដូច្នេះវាអាចឡើងឬចុះ អាស្រ័យទៅតាមកម្ពស់ទឹកភ្លៀងដែលវាផ្ទុក។ លើសពីនេះទៅទៀត POP-UP ក៏អាចជួយលម្អទីក្រុងផងដែរជាមួយនឹង សួនច្បារដែលមានតួនាទីជាអ្នកស្រូបយកទឹកភ្លៀង។

យោងទៅតាមលោក Ole Schrøder ដែលជាដៃគូស្ថាបនិកបានឲ្យដឹងថា POP-UP នឹងជួយដោះស្រាយបញ្ហាមួយចំនួនធំ ដែលមនុស្សលោកកំពុងប្រឈមមុខ ដូចជាការផ្លាស់ប្តូរអាកាសធាតុ និងការអភិវឌ្ឍទីក្រុងផងដែរ៕

កន្លែងចតរថយន្តក្រោមដី POP-UP
កន្លែងចតរថយន្តក្រោមដី POP-UP
កន្លែងចតរថយន្តក្រោមដី POP-UP

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]