ជាក់ស្តែងដូចដែលអ្នកបានដឹងហើយថាកូនរបស់អ្នកមិនអាចប្រាប់អ្នកពីអ្វីដែលពួកគេត្រូវការ ឬអ្វីដែលកើតឡើងចំពោះពួកគេនោះឡើយ។ ហើយវាក៏ជារឿងដែលមាតាបិតាគ្រប់រូបពិបាក និងទាមទារឲ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពួកគេ។

មួយវិញទៀតនោះគឺនៅពេលដែលកូនរបស់អ្នកយំវាពិតជាមិនងាយស្រួលដើម្បីបញ្ឈប់ពួកគេនោះទេ ហើយជាពិសេសនោះមាតាបិតាដែលទើបតែមានបុត្រលើកដំបូងគឺពិតជាមានការលំបាក។  

រូបភាពតំណាង

ហេតុនេះខាងក្រោមនេះគឺជាហេតុផល ក៏ដូចជាដំណោះស្រាយមួយចំនួនសម្រាប់មាតាបិតាគ្រប់រូបត្រូវតែយល់ដឹងផងដែរ!

១/ មកពីឃ្លាន

• តម្រូវការមួយដែលអ្នកចាំបាច់ត្រូវដឹង និងយកចិត្តទុកដាក់ដំបូងចំពោះទារកនោះគឺការឃ្លាន។ ដូច្នេះនៅពេលដែលកូនរបស់អ្នកឃ្លានតែអ្នកពុំបានបំពេញនូវតម្រូវការមួយនេះដល់កូនអ្នក នោះគេនឹងយំភ្លាម។

• បញ្ហានេះគឺកើតមានជាទូទៅចំពោះទារកដែលមិនទើបនឹងកើតរហូតដល់អាយុ៦ខែ ពីព្រោះទារកមិនទាន់អាចទទួលទានអាហាររឹងបាន។

• លើសពីនេះទៅទៀតក្រពះតូចរបស់ទារកអ្នកមិនអាចផ្ទុកអាហារបានច្រើនសម្រាប់រយៈពេលយូរនោះទេ ហេតុនេះហើយទើបធ្វើឲ្យទារកចេះតែឃ្លានញឹកញាប់។

• ចូរពិនិត្យមើលទារករបស់អ្នកឱ្យជិតហើយសម្គាល់មើលទៅលើកាយវិការសំឡេង ចលនាមាត់ ឬបៀមម្រាមដៃចូលក្នុងមាត់ នោះជាសញ្ញាប្រាប់ថាកូនរបស់អ្នកកំពុងតែឃ្លាន។  

រូបភាពតំណាង

២/ កន្ទបកខ្វក់

• វាត្រូវបានគេរកឃើញថាទារកភាគច្រើនមិនអាចទ្រាំនឹងកន្ទបកខ្វក់ ឬប្រឡាក់បានទេ

• កន្ទបដែលសើមក៏អាចធ្វើឲ្យទារកយំផងដែរ ហើយជាទូទៅគឺនៅក្នុងអំឡុងពេលគេង

• នៅពេលដែលអ្នកផ្លាស់ប្តូរកន្ទបដែលសើមចេញនោះទារកនឹងឈប់យំ និងគេងលក់ទៅវិញ

• ជាការពិតសូមព្យាយាមផ្លាស់ប្តូរកន្ទបទឹកនោមជាប្រចាំរៀងរាល់ ២ទៅ ៣ ម៉ោងម្តង។ ហើយវាក៏ជួយបន្ថយហានិភ័យនៃការកើតកន្ទួលរមាស់ផងដែរ 

រូបភាពតំណាង

៣/ ការរលាក ឬឡើងកន្ទួលដោយសារតែកន្ទប

• ស្នាមកន្ទួល ឬរលាកនោះជាទូទៅវាស្ថិតនៅត្រង់ភ្លៅខាងលើគូទ ឬហៅថាកំប៉េះកូទ និងប្រដាប់បន្តពូជ ដែលអាចជាមូលហេតុបណ្តាលឲ្យទារករបស់អ្នកយំ

• ស្បែកដែលរលាកដោយសារកន្ទបនោះវាអាចធ្វើឲ្យមានការឈឺចាប់ ហើយប្រសិនបើមិនយកទៅព្យាបាលឲ្យទាន់ពេលវេលានោះវាបង្កឱ្យមានជាពងបែកទៀតផង

• ប្រសិនបើអ្នកកត់សម្គាល់ឃើញថាមានបញ្ហាបែបនេះ អ្នកក៏អាចពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីដោះស្រាយ 

រូបភាពតំណាង

៤/ ការចាប់ផ្តើមដុះធ្មេញេ

• ប្រសិនបើកូនរបស់អ្នកមានអាយុចន្លោះពី៦ទៅ ៨ខែហើយយំភ្លាមៗវាអាចបណ្តាលមកពីការដុះធ្មេញ ពីព្រោះការដុះធ្មេញវាអាចបណ្តាលឱ្យទារកមានការឈឺ និងមិនស្រួលខ្លួន

• នៅពេលដែលធ្មេញថ្មីដុះចេញមកទារករបស់អ្នកនឹងត្រឡប់ទៅទម្លាប់ធម្មតាវិញ 

រូបភាពតំណាង

៥/ ការនឿយហត់

• នៅពេលដែលកូនរបស់អ្នកលេងហត់ ឬអស់កម្លាំងគឺត្រូវការគេង ហើយដោយសារតែពួកគេមិនអាចដេកលក់បានដោយខ្លួនឯង ដូច្នេះហើយសញ្ញាទំនាក់ទំនងរបស់ពួកគេនោះគឺយំ

• ម្យ៉ាងទៀតកាលណាទារកហត់អស់កម្លាំងច្រើន វាអាចឲ្យមានការលំបាកក្នុងការគេងដែលជាហេតុធ្វើឲ្យពួកគេគិតតែពីយំបែបនេះ

៦/ បញ្ហាក្រពះ

• បញ្ហានេះអាចធ្វើឲ្យទារកយំជាច្រើនម៉ោង

• ប្រសិនបើទារករបស់អ្នកយំភ្លាមៗបន្ទាប់ពីញ៉ាំអាហាររួច នោះអ្នកត្រូវគិតថាជាសញ្ញានៃបញ្ហាពោះរបស់ទារក ឬហៅថាហើមពោះ

• ដូច្នេះអ្នកគួរតែងូតទឹកក្តៅដល់កូនរបស់អ្នក ដើម្បីឲ្យទារកឆាប់គេង និងជួយឲ្យពោះរបស់ទារកមានភាពប្រសើរឡើង  

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]