បរទេស៖ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Leonardo Vitorino បានបង្ហើបថា មានប្រិយមិត្ដកម្ពុជាជាច្រើន ចង់ឲ្យលោកមកដឹកនាំ ក្នុងក្រុមជម្រើសជាតិឡើងវិញ។

បុរសសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជា តែងតាំងជាគ្រូបង្គោលនៃក្រុមជម្រើសជាតិកម្ពុជា កាលពីខែមិនា ឆ្នាំ២០១៧ ក្រោយពីកុងត្រារបស់លោក Leoo Taehoon បានផុត។ យ៉ាងណាលោក Leonardo ត្រូវបានសហព័ន្ធបណ្ដេញចេញពីតំណែងកាលពីខែតុលា កន្លងទៅ។  

លោក​​ Leonardo Vitorino

គ្រូបង្វឹកវ័យ៤៤ឆ្នាំនេះ បានដឹកនាំក្រុមជម្រើសជាតិកម្ពុជាចំនួន ៧ប្រកួត ដោយក្នុងនោះគឺចាញ់រហូតដល់ទៅ ៦ដង និងឈ្នះ១ដង (ឈ្នះ ១-០ លើក្រុមអាហ្គានីស្ថាន) ដែលជ័យជម្នះនោះ គឺលោកផ្ញើជូនជាពិសេស ទៅដល់សម្ដេចតេជោ ហ៊ុន សែន។

ក្រោយពីការចាកចេញរបស់លោក បានធើ្វឲ្យអ្នកគាំទ្រវិស័យបាល់ទាត់មិនពេញចិត្ដ និងចង់ឲ្យលោកវិលត្រលប់ មកដឹកនាំក្រុមមួយនេះសាជាថ្មី។ Leonardo បានប្រាប់ដល់ទំព័រ TheMorning ថា «មានប្រិយមិត្ដកម្ពុជា ជាច្រើនដែលចង់ឲ្យខ្ញុំវិលមកកម្ពុជា ហើយប្រព័ន្ធផ្សព្វផ្សាយ ក៏បានសួរខ្ញុំពីចំណុចនេះដែរ»។

«ខ្ញុំនឹងមកដឹកនាំក្រុមជម្រើសជាតិសាជាថ្មី ប្រសិនបើលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទាក់ទងមកខ្ញុំជាលក្ខណៈបុគ្គលថៃ្ងណាមួយ។ ខ្ញុំត្រូវការថាមពលដើម្បីឲ្យមានការផ្លាស់ប្ដូរ មិនមែនប្រើប្រាស់មនុស្ស ឫកីឡាករក្នុងស្រុក ដើម្បីធើ្វរឿងមិនល្អក្នុងវិស័យបាល់ទាត់កម្ពុជានោះទេ» លោក Leonardo បន្ថែម៕  

លោក​​ Leonardo Vitorino (ស្ដាំ)
លោក​​ Leonardo Vitorino
លោក​​ Leonardo Vitorino

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]