សព្វថ្ងៃនេះ មនុស្សមិនតិចនាក់ទេ ដែលតែងតែប្រើប្រាស់ម៉ាស៊ីនត្រជាក់ ជំនួសឱ្យខ្យល់កង្ហាអគ្គិសនីធម្មតា មិនថាតែនៅគេហដ្ឋាន ការិយាល័យធ្វើការ និងផ្សារទំនើបធំៗនោះទេ។ ដោយសារតែបច្ចេកវិទ្យាជឿនលឿន បូកផ្សំនឹងកម្រិតជីវភាពកាន់តែប្រសើរឡើង ជាពិសេសគឺសម្រាប់អ្នកដែលនៅទីក្រុងតែម្តង ការប្រើប្រាស់ម៉ាស៊ីនត្រជាក់បានក្លាយទៅជាទីពេញនិយម ជាពិសេសស្ថិតនៅក្នុងរដូវក្តៅខ្លាំង ដែលខ្យល់កង្ហាធម្មតាមិនអាចធ្វើឱ្យរាងកាយរបស់អ្នកត្រជាក់បានទាន់ចិត្ត។

ប៉ុន្តែអ្នកប្រហែលជាមិនដឹង ឬមិនបានចាប់អារម្មណ៍ទេថា តើភាពត្រជាក់ដែលចេញពីម៉ាស៊ីនត្រជាក់ល្អចំពោះសុខភាពរបស់អ្នកដែរឬទេ ? និងមានផលប៉ះពាល់ដែរឬអត់? ចម្លើយនោះប្រាកដជាមានការប៉ះពាល់ហើយ ។ 

តាមការស្រាវជ្រាវបានរកឃើញថា ការប្រើប្រាស់ និងនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ច្រើនពេក អាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពរបស់អ្នកបាន មានដូចជាបញ្ហាអាលែក្ស៊ីស្បែក ឈឺក្បាល ខ្ជិលច្រអូសកម្លាំង និងបញ្ហាជាច្រើនទៀត។

ដើម្បីជាចំណេះដឹង អញ្ជើញមកតាមដានទាំងអស់គ្នា ថាតើការប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើនពេក អាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព អ្វីខ្លះដូចខាងក្រោម៖ 

តាមការស្រាវជ្រាវបានរកឃើញថា ការប្រើប្រាស់ និងនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ច្រើនពេក អាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពរបស់អ្នកបាន

# បញ្ហាផ្លូវដង្ហើម

មិនថាតែម៉ាស៊ីនត្រជាក់នៅផ្ទះ ការិយាល័យ ផ្សារទំនើបនោះទ ជាពិសេសគឺម៉ាស៊ីនត្រជាក់នៅក្នុងឡានតែម្តង ត្រូវបានគេរកឃើញថា មានមេរោគយ៉ាងតិចក៏ ៨ប្រភេទដែរ ដែលអាចធ្វើឱ្យអ្នកកើតជំងឺ គ្រុនក្តៅ ផ្តាសាយ និងរលាកសួតជាដើម។ ដូច្នេះគួរតែកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ខ្លះ ហើយសម្រាប់ក្នុងឡានវិញប្រសិនជាមិនអាចអត់បាន គួរតែឧស្សាហ៍លាងសម្អាតឡាន និងម៉ាស៊ីនត្រជាក់ផង។

មិនថាតែម៉ាស៊ីនត្រជាក់នៅផ្ទះ ការិយាល័យ ផ្សារទំនើបនោះទ ជាពិសេសគឺម៉ាស៊ីនត្រជាក់នៅក្នុងឡានតែម្តង ត្រូវបានគេរកឃើញថា មានមេរោគយ៉ាងតិចក៏ ៨ប្រភេទដែរ

# រាងកាយលែងស៊ាំនឹងកម្តៅ

នៅពេលដែលអ្នកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ច្រើនពេកទៅ រាងកាយរបស់អ្នកឆាប់ស៊ាំនឹងបរិយាកាសត្រជាក់ណាស់។ រាងកាយរបស់អ្នកនឹងផ្លាស់ប្តូរ មិនអាចទប់ទល់នឹងភាពក្តៅស្អុះស្អាប់បានដូចមុន ដោយងាយនឹងបែកញើស ពិបាកទ្រាំនឹងអាកាសធាតុក្តៅ បើទោះជាកម្តៅអាចទ្រាំបានយ៉ាងណាក៏ដោយ ជាពិសេសរដូវក្តៅខ្លាំងតែម្តង។

រាងកាយរបស់អ្នកនឹងផ្លាស់ប្តូរ មិនអាចទប់ទល់នឹងភាពក្តៅស្អុះស្អាប់បានដូចមុន ដោយងាយនឹងបែកញើស ពិបាកទ្រាំនឹងអាកាសធាតុក្តៅ

# បង្កជាជំងឺហឺត និងអាលែក្ស៊ីស្បែក

ឥទ្ធិពលចំហាយត្រជាក់នៃម៉ាស៊ីនត្រជាក់ អាចធ្វើឱ្យអ្នកឆាប់ទទួលរងនូវផលប៉ះពាល់នៃជំងឺហឺត ជាពិសេសប្រសិនជាអ្នកកំពុងតែមានបញ្ហាជំងឺហឺត និងជំងឺផ្លូវដង្ហើមនោះ ស្ថានភាពជំងឺរបស់អ្នកប្រាកដជាអាក្រក់ឡើងៗជាមិនខាន ប្រសិនជាអ្នកមិនឧស្សាហ៍ដុះលាងសម្អាតម៉ាស៊ីនត្រជាក់ឱ្យបានញឹកញាប់នោះទេ។

ឥទ្ធិពលចំហាយត្រជាក់នៃម៉ាស៊ីនត្រជាក់ អាចធ្វើឱ្យអ្នកឆាប់ទទួលរងនូវផលប៉ះពាល់នៃជំងឺហឺត

# ងាយនឹងឆ្លងជំងឺ

ចំហាយត្រជាក់ស្ងួតចេញពីម៉ាស៊ីនត្រជាក់ដែលចូលទៅក្នុងសួត និងចរន្តត្រជាក់វិលវល់ៗនៅតែក្នុងបន្ទប់មួយបិទជិត អាចធ្វើឱ្យមេរោគបាក់តេរី វីរុស និងជំងឺផ្សេងៗងាយនឹងឆ្លងចូលទៅក្នុងរាងកាយរបស់អ្នកណាស់។ នោះបានន័យថាមេរោគទាំងឡាយនឹងមិនទៅណានោះទេ ហើយប្រសិនជាមាននរណាម្នាក់មានជំងឺ វានឹងឆាប់ឆ្លងទៅមនុស្សម្នាក់ផ្សេងទៀតលឿនណាស់ ជាពិសេសគឺ ជំងឺក្អក និងផ្តាសាយតែម្តង។

ចំហាយត្រជាក់ស្ងួតចេញពីម៉ាស៊ីនត្រជាក់ដែលចូលទៅក្នុងសួត និងចរន្តត្រជាក់វិលវល់ៗនៅតែក្នុងបន្ទប់មួយបិទជិត អាចធ្វើឱ្យមេរោគបាក់តេរី វីរុស និងជំងឺផ្សេងៗងាយនឹងឆ្លងចូលទៅក្នុងរាងកាយរបស់អ្នក

# ជំងឺផ្លូវដង្ហើមកាន់តែធ្ងន់ធ្ងរ

ប្រសិនជាអ្នកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ច្រើនពេក អ្នកក៏អាចងាយឆ្លង និងកើតជំងឺផ្លូវដង្ហើមណាស់។ ម្យ៉ាងវិញទៀត ថែមទាំងធ្វើឱ្យមានការប៉ះពាល់ដល់កែវភ្នែក(ស្ងួតភ្នែក) បញ្ហាច្រមុះ និងបំពង់កផងដែរ។ ហើយប្រសិនជាអ្នកមានជំងឺក្អក  និងផ្តាសាយនោះ ជំងឺអ្នកក៏មិនងាយជាដូចមនុស្សធម្មតានោះដែរ។ 

ប្រសិនជាអ្នកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ច្រើនពេក អ្នកក៏អាចងាយឆ្លង និងកើតជំងឺផ្លូវដង្ហើមណាស់

# ឈឺក្បាល

អ្នកដែលស្ថិតនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ពេក ភាគច្រើនតែងតែមានអាការឈឺក្បាលសឹងតែគ្រប់គ្នាតែម្តង នោះក៏ដោយសារតែម៉ាស៊ីនត្រជាក់ធ្វើឱ្យរាងកាយរបស់អ្នកខ្វះជាតិទឹក ហើយកង្វះជាតិទឹកនេះហើយ ដែលធ្វើឱ្យអ្នកឈឺក្បាល ហើយអាចឈានទៅរកការឈឺក្បាលប្រកាំងផងដែរ។

អ្នកដែលស្ថិតនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ពេក ភាគច្រើនតែងតែមានអាការឈឺក្បាលសឹងតែគ្រប់គ្នាតែម្តង

# ស្បែកស្ងួត និងរមាស់

ភាពត្រជាក់ស្ងួតចេញពីម៉ាស៊ីនត្រជាក់ ក៏អាចធ្វើឱ្យស្បែករបស់ឡើងស្ងួត រមាស់ និងពេលខ្លះ អាចនឹងមានបញ្ហារបកស្បែកផងដែរ។

ភាពត្រជាក់ស្ងួតចេញពីម៉ាស៊ីនត្រជាក់ ក៏អាចធ្វើឱ្យស្បែករបស់ឡើងស្ងួត រមាស់ និងពេលខ្លះ អាចនឹងមានបញ្ហារបកស្បែកផងដែរ

# កង្វះជាតិទឹក

ដោយសារតែរាងកាយរបស់អ្នកទទួលរងនូវភាពត្រជាក់ស្ងួតពីម៉ាស៊ីនត្រជាក់នោះហើយ ដែលធ្វើឱ្យរាងកាយរបស់អ្នកខ្វះជាតិទឹកនៅក្នុងខ្លួន និងស្បែកនោះ។ ដើម្បីឱ្យស្បែក និងរាងកាយរបស់អ្នកមានសំណើម អ្នកគួរតែទទួលទានទឹកឱ្យបានច្រើនតាមដែលអ្នកធ្វើបាន។

ដើម្បីឱ្យស្បែក និងរាងកាយរបស់អ្នកមានសំណើម អ្នកគួរតែទទួលទានទឹកឱ្យបានច្រើនតាមដែលអ្នកធ្វើបាន

# រោគខ្ជិលច្រអូស

ខ្យល់ និងចំហាយត្រជាក់ចេញពីម៉ាស៊ីនត្រជាក់ អាចធ្វើឱ្យអ្នកមានបញ្ហាស្ពឹកស្រពន់ និងខ្ជិលច្រអូសបាន។ ដូច្នេះហើយបានជាអ្នកជំនាញ បានធ្វើការណែនាំឱ្យអ្នកដែលតែងតែប្រើប្រាស់ម៉ាស៊ីនត្រជាក់ជាប្រចាំ គួរតែចំណាយពេលខ្លះ យ៉ាងហោច ៣ ទៅ៤ម៉ោង ក្នុងមួយថ្ងៃនៅបរិយាកាសធម្មតានៅខាងក្រៅដើម្បីសម្រួលរាងកាយ។

ចំណាំ៖ បន្ទាប់ពីអានរួច អ្នកប្រាកដជាដឹងហើយថា ការនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ច្រើនពេក អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបែបណានោះ។ ប៉ុន្តែ មិនមានបម្រាមណាមួយ ហាមមិនឱ្យប្រើប្រាស់ម៉ាស៊ីនត្រជាក់នោះទេ តែដើម្បីសុខភាពអ្នកអ្នកអាចអនុវត្តតាមការណែនាំខ្លះដូចជា​៖

- កាត់បន្ថយការប្រើប្រាស់ខ្លះឆ្លាស់គ្នានឹងការប្រើកង្ហាធម្មតា និងខ្យល់អាកាសធម្មជាតិនៅខាងក្រៅ

- ត្រូវឧស្សាហ៍ដុសលាងសម្អាតម៉ាស៊ីនត្រជាក់ 

- អ្វីដែលសំខាន់បំផុតត្រូវទទួលទានទឹកឱ្យបានច្រើន

- មិនគួរនៅឡូកឡំជាមួយអ្នកដែលមានជំងឺក្អក  និងផ្តាសាយ

- ប្រសិនជាមានបញ្ហាផ្លូវដង្ហើម ​ក្អក និង​ផ្តាសាយមិនត្រូវនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់នោះទេ ​ព្រោះជំងឺរបស់អ្នកនឹងមិនងាយជា ​ហើយថែមទាំងអាចឆ្លងទៅអ្នកផ្សេងបានផងដែរ៕ 

កាត់បន្ថយការប្រើប្រាស់ខ្លះឆ្លាស់គ្នានឹងការប្រើកង្ហាធម្មតា និងខ្យល់អាកាសធម្មជាតិនៅខាងក្រៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]