អង់គ្លេស៖ ក្រុមការពារដំណែងជើងឯកក្របខ័ណ្ឌ English Premier League ក្លិបតោខៀវ Chelsea ហាក់បីដូចជាមានសភាពធ្លាក់ទម្រង់បន្តិចបន្តួច ក្នុងរដូវកាលនេះ។

កាលពីថ្មីៗនេះ មានព័ត៌មានលេចលឺថា ក្រុមដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍មួយនេះ កំពុងតែត្រៀមកញ្ចប់ប្រាក់មួយចំនួនធំ ដើម្បីនាំយកកីឡាករលំដាប់ពិភពលោកសញ្ជាតិបារាំងម្នាក់ មកកែប្រែស្ថានការរបស់ខ្លួនផងដែរ។

បើយោងតាមសារព័ត៌មាន L’Equipe បានឲ្យដឹងថា ក្នុងពេលនេះ ក្លិប Chelsea កំពុងតែចូលរួមប្រកួតប្រជែងជាមួយក្លិប Liverpool និងក្លិប Arsenal ក្នុងការតាមទិញកីឡាករ Thomas Lemar ដែលជាខ្សែបម្រើដ៏សំខាន់ម្នាក់របស់ក្លិប AS Monaco ។

គេក៏បានឲ្យដឹងផងដែរថា កីឡាករវ័យ ២២រូបនេះ នឹងមានតម្លៃយ៉ាងហោចណាស់ក៏ជាង ១០៦លានដុល្លារអាមេរិកដែរ ដូច្នេះបើសិនជាកិច្ចព្រមព្រាងរវាងក្លិប Chelsea និងក្លិប Monaco សម្រេចទៅបានដោយជោគជ័យពិតមែន នោះ Thomas Lemar នឹងក្លាយជាកីឡាករដែលមានតម្លៃថ្លៃបំផុត ក្នុងកំណត់ត្រាប្រវត្តិសាស្ត្ររបស់ក្លិបតោខៀវ Chelsea ៕ 

កីឡាករ Thomas Lemar ពេលបង្ហាញខ្លួនឲ្យក្លិប AS Monaco
កីឡាករ Thomas Lemar ពេលបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបារាំង
កីឡាករ ១១នាក់ដំបូងរបស់ក្លិប Chelsea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]