បរទេស៖ ការប្រកួតលក្ខណមិត្តភាព រវាងកូរ៉េខាងត្បូង និងប្រទេសកូឡុំប៊ី ធ្វើឡើងកាលពីខែវិច្ឆិកាកន្លងទៅ បានបញ្ចប់ដោយភាពចម្រូងចម្រាសយ៉ាងខ្លាំង បន្ទាប់ពីកីឡាករម្នាក់ក្នុងក្រុមកូឡុំប៊ី បានធ្វើមុខឌឺដង ថាកីឡាករកូរ៉េមានភ្នែកតូចៗ។

កាយវិការនេះបានរងរិះគន់យ៉ាងខ្លាំង ដោយសារតែ មហាជនជាច្រើន បានចាត់ទុកថាវាជាកាយវិការមួយ នៃការរើសអើងពូជសាសន៍។

យ៉ាងណាមិញ ក្នុងពេលនេះ សហព័ន្ធបាល់ទាត់ពិភពលោក ដែលហៅកាត់ថា FIFA បានដាក់ពិន័យកីឡាករ Cardona ហើយ តាមរយៈការចេញនូវសេចក្តីថ្លែងការណ៍មួយថា៖

«កីឡាករសញ្ចាតិកូឡុំប៊ី Edwin Cardona ត្រូវបានផាកពិន័យសម្រាប់ការប្រើកាយវិការរើសអើងពូជសាសន៍ ទៅលើគូប្រកួត ក្នុងអំឡុងការប្រកួតមិត្តភាពរវាងសាធារណរដ្ឋកូរ៉េ និងប្រទេសកូឡុំប៊ី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ Cardona នឹងត្រូវផ្អាកមិនឲ្យចូលលេងចំនួន ៥ប្រកួត ព្រមទាំងពិន័យជាទឹកប្រាក់ប្រមាណជាង ២០,០០០ដុល្លារអាមេរិក ថែមទៀតផងដែរ»

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង កីឡាករ Cardona ក៏បានធ្វើការសូមអភ័យទោសនៅលើគណនី Twitter របស់ខ្លួនផងដែរ។ ប៉ុន្តែនៅតែរងការរិះគន់ ពីសំណាក់មហាជនដដែល៕ 

កីឡាករ Edwin Cardona
ការធ្វើមុខរបស់កីឡាករ Edwin Cardona
ការធ្វើមុខរបស់កីឡាករ Edwin Cardona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]