ខេត្តក្រចេះ ៖ ប៉ូលិសស្រុកសំបូរ បាន​ចាប់​ឃាត់ខ្លួនបុរសម្នាក់ពីបទប្រើអំពើ​ហិង្សាដោយ​ចេតនា ខណៈដែលបុរសរូបនេះស្រវឹង​ស្រាខឹង​ប្រពន្ធ​មិនធ្វើម្ហូបទៅផឹកស៊ីក្លែមបន្ត បានយក​​ទឹក​ក្តៅ​មកជះស្រោចពេញរាងកាយ​ បណ្តាល​ឲ្យ​ស្រ្តី​ជាប្រពន្ធរងរបួសធ្ងន់ កាលពី​វេលា​ម៉ោង​៩ព្រឹក​​ថ្ងៃទី៨ មីនា ។

បុរសជាប្តីដៃដល់រូបនេះ​ឈ្មោះនីប វេត អាយុ៤១ឆ្នាំ រីឯប្រពន្ធ​រង​គ្រោះ​ឈ្មោះប្រុញ ជា អាយុ៤២ឆ្នាំ មានកូន​បី​នាក់ និងមាន​ទីលំនៅ​ភូមិជើងពាត ឃុំកោះ​ខ្ញែរ​ស្រុកសំបូរ ។ លោក​អនុ​សេនីយ៍ទោ នួន សារិន នាយ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាននគរបាលស្រុកសំបូរ បានឱ្យដឹង​ថា កាលពីថ្ងៃកើតហេតុ​បុរស​ជា​ប្តីបានផឹកស្រា​ជាមួយ​​មិត្តភក្តិនៅក្នុង​ភូមិ​តាំងពីព្រឹក ។ លុះពេល​អស់​សាច់​ក្លែម​បានទៅលើផ្ទះសួរប្រពន្ធរកសាច់​ក្លែមយកមកផឹកស៊ីបន្ត តែប្រពន្ធថាមិន​​មានក៏​កើត​ជាជម្លោះ ។ លោកនាយផ្នែកបានបន្តថា ខណៈ​ដែល​ជននេះខឹងក៏បានស្រវាយកឆ្នាំង ទឹកក្តៅដែលដាំទឹកស្ងោរពងទានៅលើចង្ក្រាន មកជះលើប្រពន្ធ​ទាំងកំរោល បណ្តាលឱ្យរលាក ស្រោចពេញរាងកាយ ។

ក្រោយពីកើតហេតុស្រ្តីរងគ្រោះ​ត្រូវ​បាន​នាំ​ទៅ​សង្គ្រោះនៅគ្លីនិកឯកជនក្នុងស្រុក រីឯបុរស​ជា​ប្តីក៏ត្រូវកម្លាំងនគរបាលចាប់វាយ​ខ្នោះភ្លាមៗផងដែរ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]