ភ្នំពេញ៖ ខែ្សប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា នឹងត្រៀមខ្លួនជួយក្រុមបឹងកេត ក្នុងការប្រកួតទល់នឹងក្រុម Sanna Khanh Hoa សម្រាប់ជំនួបជើងទី២ នៃពានរង្វាន់ Toyota Mekong Club Championship នៅក្នុងកីឡដ្ឋានជាតិ វេលាល្ងាចនេះ ខណៈជើងទី១ ក្រុមទាំង២ បញ្ចប់ទៅដោយលទ្ធផល ៤-៤។

បន្ទាប់ពីអស់កុងត្រានៅក្លិបជប៉ុន Fujieda MYFC វឌ្ឍនាកា ត្រូវបានកោះហៅឲ្យចូលក្លិបបឹងកេត ក្នុងយុទ្ធនាកាការប្រកួតពានរង្វាន់ TMCC ឆ្នាំ២០១៧ នេះ។ ក្រោយពីការហ្វឹកហាត់ជាមួយមិត្តរួមក្រុម កាលពីល្ងាចថ្ងៃចន្ទ និងល្ងាចម្សិលមិញ កីឡាករវ័យ ២៣ឆ្នាំរូបនេះ បាននិយាយថា ខ្លួនត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ជំនួបល្ងាចនេះ។  

ចាន់ វឌ្ឍនាកា

វឌ្ឍនាកា និយាយថា៖ «ខ្ញុំបានហ្វឹកហាត់ជាមួយលោកគ្រូ និងមិត្តរួមក្រុមចប់សព្វគ្រប់ អីុចឹងខ្ញុំគិតថា ខ្ញុំត្រៀមរួចរាល់ហើយ។ នៅក្នុងជំនួបដំបូង ឃើញថាមានការប្រយុទ្ធស្វិតស្វាញ ហើយក៏មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាច្រើនដែរ។ មិនថាក្រុមនេះយ៉ាងម៉េចទេ គូបដិបក្ខរបស់យើង បានបង្ហាញឲ្យយើងឃើញថា ពួកគេមានសមត្ថភាពបំប៉ោងសំណាញ់ទីរបស់យើង ដូច្នេះពួកគេនឹងខិតខំបំប៉ោងសំណាញ់ទីយើងទៀតនៅថ្ងៃល្ងាចនេះ ដូច្នេះយើងត្រូវតែផ្ចិតផ្ចង់ស្មារតីឲ្យបានខ្ពស់» ។

វឌ្ឍនាកា បានបន្ថែមចុងក្រោយថា «សម្រាប់ខ្ញុំ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងរួចរាល់ហើយ និងសង្ឃឹមថា អ្នកគាំទ្ររបស់យើងនឹងចូលរួមឲ្យបានច្រើនកុះករ» ៕

វឌ្ឍនាកា និងលោក ហៅ សុជាតិ
វឌ្ឍនាកា និងលោក ហៅ សុជាតិ
សន្និសីទសារព័ត៌មានកាលពីម្សិលមិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]