យោងតាមប្រភពពត៌មានពី គេហទំព័រ huffington បានអោយដឹងថា មានក្មេងស្រីម្នាក់ ត្រូវការទឹកដោះគោជាចាំបាច់ ក្នុងជីវិតប្រចាំថ្ងៃរបស់នាង ដើម្បីអាចរស់រានមានជីវិតបាន។

ក្មេងស្រីឈ្មោះ Lindley អាយុ ៩ឆ្នាំ ជនជាតិអង់គ្លេស រូបនេះ បានទទួលរងនូវជំងឺម្យ៉ាង ដែលមានបញ្ហានឹងប្រព័ន្ធផ្ទុកជាតិស្ករ ដោយរូបនាង ត្រូវការជាតិស្ករជាចាំបាច់ ដើម្បីអាច បន្តជីវិតរបស់នាងបាន។ ប្រភពពត៌មានបានបញ្ជាក់អោយដឹងទៀតថា ជារៀងរាល់ថ្ងៃ នាងញ៉ាំ ទឹកដោះគោ អស់ ៣លីត្រ ដោយមានលាយជាមួយម្សៅពោតនៅក្នុងនោះផងដែរ។

 តាមសំដីរបស់ម្តាយក្មេងស្រីរូបនេះ បានបន្ថែមអោយដឹងថា វាមិនពិបាកទេដោយគ្រាន់តែ ទទួលទានភេសជ្ជះដែលសំបូរទៅដោយជាតិស្ករ ប៉ុន្តែកូនរបស់គាត់ មិនចូលចិត្តរបស់ទាំង នោះទេ ដូច្នេះហើយបានជា អ្នកស្រី ជ្រើសរើសយកទឹកដោះគោ សំរាប់កូនរបស់គាត់ បែបនេះ។ ហើយកូនរបស់គាត់ ក៏មិនមែនទទួលទានតែទឹកដោះគោមួយមុខនោះទេ គឺនាង បានញ៉ាំស្ករសូកូឡា និងនំចំណីផ្អែមៗផ្សេងទៀត ជាប្រចាំផងដែរ។

យ៉ាងណាមិញ នាងក៏ជាក្មេងស្រីតែម្នាក់គត់ ដែលទទួលបាន ស្ករសូកូឡា ចំនួន២ដុំ ក្នុងពេលអាហារថ្ងៃត្រង់ នៅឯសាលារបស់នាង ចំណែកអ្នកផ្សេងទៀត បានតែ១ដុំ តែប៉ុណ្ណោះ។

តើប្រិយមិត្ត យល់យ៉ាងណាដែរចំពោះជំងឺរបស់ក្មេងស្រីរូបនេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]