អង់គ្លេស៖ កាលពីថ្មីៗនេះ កីឡាករ Sadio Mane កីឡាករ Pierre-Emerick Aubameyang កីឡាករ Naby Keita កីឡាករ Mohamed Salah និងកីឡាករ Victor Moses ត្រូវបានដាក់បញ្ចូលជាបេក្ខភាព ក្នុងការដណ្តើមពានរង្វាន់កីឡាករល្អបំផុតក្នុងតំបន់អាហ្រ្វិក ដែលជាពានរង្វាន់រៀបចំឡើងដោយ ក្រុមសារព័ត៌មាន BCC ។

យ៉ាងណាមិញ ក្នុងពេលនេះ គេបានរកឃើញអ្នកឈ្នះហើយ គឺកីឡាករ Mohamed Salah មកពីក្លិបហង្សក្រហម Liverpool ។

គួរបញ្ជាក់ផងដែរថា រដូវកាលនេះ កីឡាករ Salah បានបង្ហាញទម្រង់យ៉ាងល្អប្រសើរ ដោយជួយឲ្យក្រុមជម្រើសជាតិអេហ្ស៊ីប ឆ្លងផុតទៅវគ្គជម្រុះ World Cup នៅប្រទេសរុស្ស៊ី ហើយថែមទាំងបានបង្ហាញទម្រង់លេងឲ្យក្លិប Liverpool យ៉ាងល្អផងដែរ។

Salah បានប្រាប់ទៅសារព័ត៌មានថា «ខ្ញុំសប្បាយចិត្តណាស់ដែលបានឈ្នះពានរង្វាន់មួយនេះ ហើយវាជាអាម្មណ៍មួយដ៏អស្ចារ្យ នៅពេលដែលអ្នកឈ្នះអ្វីមួយ។ ខ្ញុំចង់ក្លាយជាជនជាតិអេហ្ស៊ីបម្នាក់ ដែលអស្ចារ្យបំផុត និងមិនធ្លាប់មានពីមុនមក ដូច្នេះហើយបានជាខ្ញុំព្យាយាម ធ្វើការងារឲ្យអស់ពីសមត្ថភាពបែបនេះ។ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់មិត្តរួមក្រុមរបស់ខ្ញុំនៅ Liverpool និងមិត្តរួមក្រុមរបស់ខ្ញុំនៅក្នុងក្រុមជម្រើសជាតិផងដែរ» ៕ 

បេក្ខភាពដណ្តើមពានរង្វាន់កីឡាករល្អបំផុតក្នុងតំបន់អាហ្រិក
កីឡាករ Mohamed ពេលទទួលពានរង្វាន់
កីឡាករ Mohamed ពេលស៊ុតបញ្ចូលទីឲ្យក្រុមជម្រើសជាតិ
កីឡាករ Mohamed ពេលស៊ុតបញ្ចូលទីឲ្យក្រុម Liverpool

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]