អង់គ្លេស៖ ទាំងក្លិប Manchester United និងក្លិប Manchester City ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស ដែលហៅកាត់ថា FA ធើ្វការចោទសួរ និងកំពុងត្រៀមស៊ើបអង្កេត ពីសកម្មភាពបង្កហិង្សារវាងក្លិបទាំង២ ក្រោយបញ្ចប់ការប្រកួតដែល City យកឈ្នះ United ២-១ កាលពីថៃ្ងអាទិត្យ កន្លងទៅ។

Romelu Lukaku ត្រូវបានគេរាយការណ៍ថា បានគប់ដបទឹកទៅលើជំនួយការគ្រូបង្វឹករបស់ក្រុម Man City គឺលោក Mike Arteta រហូតដល់ថ្នាក់ហូរឈាមក្បាល នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។ 

Romelu Lukaku
Mike Arteta

បើយោងតាមសារព័ត៌មាន The Sun បានរាយការណ៍ថា ដំណើរដើមទងនាំឲ្យមានហេតុការណ៍នេះកើតឡើង គឺដំបូងលោក Jose Mourinho បានដើរទៅបន្ទប់ផ្លាស់សំលៀកបំពាក់របស់ Man City ដើម្បីឲ្យពួកគេបន្ថយសំឡេងអបអរជ័យជម្នះ ដើម្បីគោរពសិទ្ធិគេ តែត្រូវអ្នកចាំទី Ederson ចេញមករារាំង។ 

Mourinho ក៏បានស្រែកទៅកាន់ Ederson ថា៖ «ចេះគោរពសិទ្ធិគេផងលោក។ តើអ្នកឯងជានរណា?»  បន្ទាប់មក អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះ ក៏ត្រូវបានគេជះទឹកសុទ្ធ និងទឹកដោះគោឲ្យទទឹកជោកខ្លួនតែម្តង។ ឃើញដូចនេះ ក្រុមកីឡាករ Man Utd ដែលទៅតាម Mourinho មានការខឹងសម្បាយ៉ាងខ្លាំង ចំពោះទង្វើខាងលើ ហើយក៏បានតដៃ ដោយកីឡាករខ្លះបានលោតទៅវាយតប់គ្នាទៀតផង។

ក្រោយកើតហេតុ ពេលនេះក្លិប Manchester ទាំង២ នឹងត្រូវបកស្រាយពីហេតុការណ៍ ក៏ដូចជាទង្វើរបស់ខ្លួន ទៅកាន់សហព័ន្ធបាល់ទាត់អង់គ្លេសផងដែរ ៕  

Ederson
ក្រុមកីឡាករ Man City អបអរក្រោយជ័យជម្នះរបស់ខ្លួន​
ផ្លូវដើរចូលទៅកាន់ទីលាន Old Trafford
លោក Jose Mourinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]