ភ្នំពេញ៖ កាលពីដើមខែធ្នូ គេនៅចាំបានថា កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានទៅចូលរួមមង្គលការ របស់អ្នកនាង សុគន្ធ និសា​ តាំងពីពេលព្រឹក រហូតដល់ពេលយប់ បើទោះបី រូបនាង មានការរវល់យ៉ាងណាក៏ដោយ ក៏នាងឆ្លៀតពេល ដើម្បីមិត្តសម្លាញ់។

ក្នុងនោះដែរ កាលពីពិធីពេលព្រឹក តារាចម្រៀងរូបនេះ ក៏បានបង្ហាញសម្រស់ នូវឈុតប្រពៃណីខ្មែរយ៉ាងសមសួន អមជាមួយនឹង ការលម្អទៅដោយ គ្រឿងអលង្ការពេជ្រមួយឈុត ដែលមានទាំង ខ្សែក ក្រវិល និង ចិញ្ចៀន។

ជាពិសេស ក៏មានមនុស្សមិនតិចនាក់នោះទេ ចង់ដឹងពីតម្លៃ នៃគ្រឿងអលង្ការទាំងនេះ ថាតើមានតម្លៃប៉ុណ្ណាទៅ ព្រោះថា វាពិតស្រស់ស្អាត និងទាក់ទាញយ៉ាងខ្លាំង។

បើតាមពាក្យពេចន៍ របស់ម្ចាស់ហាងពេជ្រ បានឲ្យដឹងថា គ្រឿងអលង្ការ ដែលនាង បានពាក់ទៅចូលរួម មង្កលការ សុគន្ធ និសា គឺមានតម្លៃរាប់ម៉ឺនដុល្លារ ដោយខ្សែក មានតម្លៃ ជាង២ម៉ឺនដុល្លារ ក្រវិល មានតម្លៃ ៦ពាន់ដុល្លារ និងចិញ្ចៀន មានតម្លៃ ១ម៉ឺនដុល្លារ។

ពិតជាមិនធម្មតាមែន គ្រាន់តែគ្រឿងអលង្ការមួយឈុត សុគន្ធ កញ្ញា ហ៊ានចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ មិនចង់ឲ្យជឿ៕

សុគន្ធ កញ្ញា
សុគន្ធ កញ្ញា
សុគន្ធ កញ្ញា
គ្រឿងអលង្ការពេជ្រ ដែលសុគន្ធ កញ្ញា ពាក់ទៅចូលរួមមង្គលការ សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា