ផ្កាស្បៃរឿង ជាផ្កាដែលមានពណ៌លឿងស្រស់បំព្រង ដែលគេគ្រប់គ្នាចំណាំយកមកដាំលម្អគេហដ្ឋានសឹងតែគ្រប់ផ្ទះ ជាពិសេសនៅស្រុកស្រែចម្ការតែម្តង។ ក្រៅពីភាពស្រស់ស្អាតរបស់ផ្កា គេដឹងត្រឹមថា មានតែស្លឹកត្រួយខ្ចីរបស់ផ្កានេះតែប៉ុណ្ណោះ ដែលមានប្រយោជន៍សម្រាប់ធ្វើជាបន្លែអន្លក់ ប្រហុក និងទឹកគ្រឿងនៅក្នុងមុខម្ហូបខ្មែរយើង។ ប៉ុន្តែផ្កាស្បៃរឿង ក៏មានប្រយោជន៍ច្រើនណាស់ដែរសម្រាប់សុខភាព និងសម្រស់ដែលអ្នកមិនធ្លាប់បានដឹង។

ដូច្នេះមកតាមដាន ទាំងអស់គ្នាថាតើ ផ្កាស្បៃរឿងអាចជួយដល់សុខភាព និងសម្រស់បានអ្វីខ្លះ?

ផ្កាស្បៃរឿង ជាផ្កាដែលមានពណ៌លឿងស្រស់បំព្រង ដែលគេគ្រប់គ្នាចំណាំយកមកដាំលម្អគេហដ្ឋានសឹងតែគ្រប់ផ្ទះ ជាពិសេសនៅស្រុកស្រែចម្ការតែម្តង

# អត្ថប្រយោជន៍នៃផ្កា «ស្បៃរឿង »

- ជួយកាត់បន្ថយ និងព្យាបាលអាការរលាក ហើមក្នុងរាងកាយជាពិសេសក្រពះ ពោះវៀន

- ជួយបំបាត់អាការរាគរូស និងជួយសម្រួលអារម្មណ៍ពីភាពតានតឹង ដោយការទទួលទានទឹកតែផ្កាស្បៃរឿង

- ជួយកាត់ជាតិខ្លាញ់ ជំនួយដល់ការសម្រកទម្ងន់ ថែមទាំងធ្វើឱ្យថ្លើមមានសុខភាពល្អ

- អ្នកដែលមានបាក់តេរី ដង្កូវ ព្រូន អៀន និងប៉ារ៉ាសិតផ្សេងនៅក្នុងក្រពះពោះវៀន អ្នកគ្រាន់តែទទួលទានទឹកតែផ្កាស្បៃរឿងមួយកែវ បញ្ហាទាំងអស់នឹងត្រូវបានដោះស្រាយ

- បំបាត់អាការហើមពោះ និងតឹងពោះ

- ការពារ និងធ្វើការប្រឆាំងនឹងជំងឺរលាកថ្លើមផ្សេងៗដោយគ្រាន់តែទទួលទានទឹកតែផ្កាស្បៃរឿងជាប្រចាំ

- ការទទួលទានទឹកតែផ្កាស្បៃរឿង និងការយកផ្កាស្បៃរឿងមកកិន ឬបុកឱ្យហ្មត់បិទនៅលើមុខរបួស អាចជួយព្យាបាលអាការហើម និងរបួសសើស្បែកផ្សេងៗបានផងដែរ

- មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរី ទប់ស្កាត់ និងការពាររាងកាយពីផលប៉ះពាល់ពីជំងឺផ្សេងៗ

- របួសសើស្បែក និងស្នាមរបួសផ្សេងៗនឹងឆាប់ជាសះស្បើយ ដោយគ្រាន់តែកិន ឬបុកផ្កាស្បៃរឿងលាបលើមុខរបួស

- ការធ្វើម៉ាស់សម្រាប់ផ្ទៃមុខពីផ្កាស្បៃរឿង អាចជួយធ្វើឱ្យផ្ទៃមុខ ស ស្រស់ស្អាត ទន់រលោង និងមានសំណើម ។

ជួយបំបាត់អាការរាគរូស និងជួយសម្រួលអារម្មណ៍ពីភាពតានតឹង ដោយការទទួលទានទឹកតែផ្កាស្បៃរឿង

# វិធីប្រើប្រាស់ « ផ្កាស្បៃរឿង»

១. ទឹកតែធ្វើពី «ផ្កាស្បៃរឿង»

វិធីទី១៖ យកផ្កាស្បៃរឿងស្រស់ៗមកក្រឡុក ឬកិនឱ្យហ្មត់ លាយជាមួយទឹកក្តៅដើម្បីធ្វើជាទឹកតែបំប៉នសុខភាពសម្រាប់ទទួលទាន។ អ្នកក៏អាចបន្ថែមទឹកឃ្មុំបង្កើនរសជាតិផងដែរ។

វិធីទី២៖

- យកផ្កាស្បៃរឿងទៅហាលឱ្យក្រៀម បន្ទាប់មកយកទៅដាំជាមួយនឹងទឹកក្នុងបរិមាណសមល្មម រួចបន្ថែមផ្កាស្បៃរឿងស្រស់បន្ថែមទៀតរហូតដល់ទឹកពុះ។

- ជាចុងក្រោយអ្នកអាចបន្ថែមទឹកឃ្មុំ ដើម្បីបង្កើនរសជាតិបានផងដែរ។

វិធីទី៣៖

- យកផ្កាស្បៃរឿង កន្លះពែងទៅហាលឱ្យក្រៀម រួចយកទៅដាំក្នុងទឹកបរិមាណសមល្មម បន្ថែមផ្កាស្បៃរឿងស្រស់ៗកន្លះពែងទៀត ដាំរហូតទឹកពុះសឹមបិទភ្លើង។

- បន្ទាប់មកច្រោះយកតែទឹកមកទទួលទានដោយលាយជាមួយក្រូចឆ្មារកន្លះពែង និងទឹកឃ្មុំកន្លះពែង

- ជាចុងក្រោយអ្នកអាចទទួលទានទឹកតែនេះបានហើយ។

ទឹកតែនេះសាកសមបំផុតសម្រាប់ស្ត្រីដែលមានការឈឺចុកចាប់ពេលមករដូវ និងអាការហើមជើង ឬរមួលក្រពើជាដើម។

យកផ្កាស្បៃរឿង កន្លះពែងទៅហាលឱ្យក្រៀម
យកផ្កាស្បៃរឿងស្រស់ៗមកក្រឡុក ឬកិនឱ្យហ្មត់ លាយជាមួយទឹកក្តៅដើម្បីធ្វើជាតែបំប៉នសុខភាពសម្រាប់ទទួលទាន

២.ភេសជ្ជៈ ធ្វើពី «ផ្កាស្បៃរឿង»

ការអនុវត្ត៖ យកផ្កាស្បៃរឿង ១ពែង ក្រឡុកលាយជាមួយនឹងទឹកឃ្មុំ១ពែង ការ៉ុត១ពែង និងផ្លែប៉ោម១ពែងជាការស្រេច។ 

យកផ្កាស្បៃរឿង ១ពែង ក្រឡុកលាយជាមួយនឹងទឹកឃ្មុំ១ពែង ការ៉ុត១ពែង និងផ្លែប៉ោម១ពែងជាការស្រេច

បន្ទាប់មកអ្នកអាចទទួលទានភេសជ្ជៈដ៏មានឱជារសនេះបានហើយដើម្បីថែរក្សាសុខភាពរាងកាយ។ ប៉ុន្តែប្រសិនជាអ្នកទទួលទានភេសជ្ជៈមួយកែវនេះរាល់ព្រឹកពេលពោះទទេអ្នកនឹងទទួលបានអត្ថប្រយោជន៍បន្ថែមទៀតដូចជា៖

- ជួយដល់ការសម្រកទម្ងន់

- បំបាត់ឬសលើស្បែក

- បំបាត់ស្នាមកន្ទួល រមាស់លើរាងកាយ និងស្បែក

បន្ទាប់មកអ្នកអាចទទួលទានភេសជ្ជៈដ៏មានឱជារសនេះបានហើយដើម្បីថែរក្សាសុខភាពរាងកាយ

៣.ម៉ាស់ធ្វើពី «ផ្កាស្បៃរឿង»

ការអនុវត្ត៖ យកផ្កាស្បៃរឿង ៣ទៅ៤ផ្កាមកចិញ្ច្រាំ ឬបុកឱ្យហ្មត់ បន្ទាប់មកលាយជាមួយប្រេងដូង ៣ស្លាបព្រាបាយ។ រួចយកទៅកម្តៅនៅក្នុងឆ្នាំងឱ្យវាក្តៅ។

យកផ្កាស្បៃរឿង ៣ទៅ៤ផ្កាមកចិញ្ច្រាំ ឬបុកឱ្យហ្មត់ បន្ទាប់មកលាយជាមួយប្រេងដូង ៣ស្លាបព្រាបាយ។ រួចយកទៅកម្តៅនៅក្នុងឆ្នាំងឱ្យវាក្តៅ

ជាចុងក្រោយអ្នកអាចប្រើប្រាស់ម៉ាស់ ឬប្រេងផ្កាស្បៃរឿងនេះមកលាបលើស្បែក ដើម្បីព្យាបាលអាការជំងឺ និងស្បែកផ្ទៃមុខដូចជា៖

- ជំងឺរលាក ឬរមាស់លើច្រមុះ និងស្បែក

- អាការឈឺចុកចាប់ និងរបួសលើស្បែកដោយសារតែការប្រឹងធ្វើការ និងហាត់កីឡា

- ជំងឺសើស្បែក និងរមាស់ផ្សេងៗដូចជាជំងឺត្រអក និងប្រទាលត្រអាកជាដើម

- ព្យាបាលជំងឺសើស្បែក និងមេរោគលើផ្ទៃមុខដូចជា ជំងឺមុនជាដើម៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]