កណ្ដាល ៖ យុវសិស្សម្នាក់ក្នុង ចំណោម បក្ខពួក៣នាក់ ត្រូវបានកម្លាំង នគរបាលស្រុក កៀនស្វាយ ចាប់ឃាត់ខ្លួន ក្នុងករណី យកដុំថ្ម គប់ទៅលើជនរង គ្រោះបណ្ដាល ឱ្យបែកថ្លើម រងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង ៧និង៥០ នាទីព្រឹក កាល ពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១២ ។

នគរបាលប៉ុស្ដិ៍ឃុំគគីរ បានឱ្យដឹងថា ជន ដៃដល់ម្នាក់ ឈ្មោះ ម៉ៅ ហ៊ន ហៅ បារាំង ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្ស និងបក្ខ ពួក ២នាក់ទៀត មានឈ្មោះ នេត សច្ចៈវេហា ហៅ ពៅ ភេទប្រុស អាយុ ១៩ឆ្នាំ ជាសិស្ស ២នាក់នេះ មានទីលំនៅភូមិ តារាប ដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល និង ឈ្មោះ ឯក សុផាន់និត ហៅ ម៉ង់ ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្ស មាន ទីលំនៅភូមិដី ឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដ កណ្ដាល។ ពួកគេទាំង៣នាក់នេះ ប្រើមធ្យោ បាយធ្វើ ដំណើរ ដោយម៉ូតូអាយខុន និងម៉ូតូ ស្ទាំង ទៅលេងនៅស្ពានគគីរ។ ចំណែកជន រងគ្រោះឈ្មោះ ពិន ពិទូ ភេទប្រុស អាយុ ១៩ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិកោះប្រាក់់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។

សមត្ថកិច្ចបន្ដថា នៅមុនពេលកើតហេតុ ជនដៃដល់ឈ្មោះនេត សច្ចៈវេហា បានបបួល បក្ខពួកដោយនិយាយថា ជនរងគ្រោះ បាន មើលមុខខ្លួន ខណៈជនរងគ្រោះកំពុងជិះម៉ូតូ សេ១២៥ ពណ៌ខ្មៅ ឌុបមិត្ដភក្ដិចេញពីរៀន ភាសាអង់គ្លេស ពេលមកដល់ ចំណុចផ្លូវកោង ម្ដុំទួលក្របៅ ក្នុងភូមិទួលត្នោត ឃុំគគីរ រួច ជនរងគ្រោះ ក៏ជិះម៉ូតូទៅផ្ទះ ដោយមិនចាប់ អារម្មណ៍នឹងឈ្មោះ នេត សច្ចៈវេហា និង បក្ខពួក មានបំណងរករឿងនោះទេ។ លុះជិះ មកដល់ចំណុចកើតហេតុ ជនដៃដល់ឈ្មោះ នេត សច្ចៈវេហា ដោយមានឈ្មោះ ម៉ៅ ហ៊ន ជាអ្នកឌុបបានយកដុំថ្មគប់ទៅលើជនរងគ្រោះ ពិន ពិទូ ត្រូវចំក្រោមដោះខាង ស្ដាំបណ្ដាល ឱ្យរបួសធ្ងន់ធ្ងរសន្លប់លែងដឹងខ្លួន។

នគរបាលស្រុកកៀនស្វាយ បានឱ្យដឹងថា ក្រោយពេលកើតហេតុ យុវជនបង្ក និងបក្ខ ពួកបាននាំគ្នារត់គេចខ្លួនបាត់អស់។ ចំពោះ ជនរងគ្រោះ ពិន ពិទូ ត្រូវបានឪពុកម្ដាយ យកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

សមត្ថកិច្ចបន្ដថា យោងតាមពាក្យបណ្ដឹង របស់ជនរងគ្រោះ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១២ កម្លាំងនគរបាលប៉ុស្ដិ៍ឃុំគគីរ បាន ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ម៉ៅ ហ៊ន ហៅ បារាំង ខណៈជនសង្ស័យរូបនេះ កំពុងចូលរួម ពិធីមង្គលការបងប្អូននៅភូមិ។
បច្ចុប្បន្នជនសង្ស័យ ឈ្មោះម៉ៅ ហ៊ន ត្រូវ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀន ស្វាយ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ តុលាការចាត់ការតាមនីតិវិធីច្បាប់។ ចំណែក បក្ខពួក២នាក់ទៀត បានរត់គេចខ្លួនបាត់ ៕

ដោយ ៖ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]