កូរ៉េខាងត្បូង៖ ក្រុមចម្រៀងនារី BlackPink របស់ផលិតកម្មយក្ស YG ដែលគេដឹងថាជាក្រុមចម្រៀងចំណូលថ្មី ប៉ុន្តែមានភាពល្បីល្បាញខ្លាំង ឆក់យកបេះដូងអ្នកគាំទ្ររាប់លាននាក់ទូទាំងប្រទេស ជាមួយនឹង រូបសម្រស់ដ៏ស្រស់ស្អាត អត្តចរិករួសរាយគួរឲ្យស្រលាញ់ ព្រមជាមួយនឹងសមត្ថភាពសិល្បៈ ពោរពេញទៅដោយទេពកោសល្យផងដែរ។

យ៉ាងណាមិញ មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ស្រីស្អាតទាំង៤របស់ក្រុម BlackPink កំពុងតែផលិតកម្មវិធី Reality មួយផ្ទាល់ខ្លួន ដែលមានឈ្មោះថា « BlackPink TV» ជាកម្មវិធីមួយ បង្ហាញពីសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

តួយ៉ាង ការបង្កើតកម្មវិធីនេះឡើង គឺដើម្បីបង្កើនប្រជាប្រិយភាព ក៏ដូចជាភាពស្និទ្ធស្នាលជាមួយនឹងអ្នកគាំទ្រ ឲ្យបានថែមមួយកម្រិតទៀត តាមរយៈការបើកបង្ហាញឲ្យអ្នកគាំទ្រ បានទស្សនាពីសកម្មភាព ប្រចាំថ្ងៃរបស់ Idol ពួកគេ ចាប់តាំងពីក្រោកពីគេងរហូតដល់គេងវិញផងដែរ។

ក្រុមចម្រៀងនារី BlackPink
កម្មវិធី "BlackPink TV"
កម្មវិធី "BlackPink TV"

ជាក់ស្តែង កាលពីម្សិលមិញនេះ ក្រុមចម្រៀងស្រីស្អាត BlackPink ក៏បានរៀបចំជាកម្មវិធី Fan Meeting តូចមួយ ដោយជួបសំណេះសំណាលជាមួយនឹង អ្នកគាំទ្ររបស់ខ្លួនដោយផ្ទាល់ នៅតាមដងវិថីមួយកន្លែងផងដែរ។ នៅក្នុងកម្មវិធីជួបជុំអ្នកគាំទ្រនេះ ត្រូវបានគេដឹងថា អាកាសធាតុបានចុះត្រជាក់យ៉ាងខ្លាំង រហូតដល់សូន្យអង្សាសេ ដោយធ្វើឲ្យម្នាក់ៗ និយាយឡើងហុយផ្សែងចេញពីមាត់តែម្តង ។ 

BlackPink រៀបចំជាកម្មវិធី Fan Meeting តូចមួយ

ប៉ុន្តែបើទោះបីជា ជួបនឹងបញ្ហាអាកាសធាតុយ៉ាងណាក្តី ប៉ុន្តែក្រុមចម្រៀងមួយនេះ នៅតែពុះពារទៅជួបអ្នកគាំទ្រ របស់ពួកគេឲ្យទល់តែបាន។ ហើយអ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែ រំភើបចិត្តទៀតនោះ គឺក្រុមនារីស្រស់ស្អាតទាំងនេះ ថែមទាំងបានរៀបចំអាហារ ដូចជាសាំងវ៉ិចនិងភេសជ្ជៈ ដោយផ្ទាល់ដៃ ជាកាដូសម្រាប់អ្នកគាំទ្ររបស់ពួកគេថែមទៀតផង៕

ទស្សនាវីដេអូខាងក្រោម៖   

Blackpink រៀបចំអាហារឲ្យអ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]