ភ្នំពេញ៖ យោងតាមស្ថិតិគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា បានឲ្យឃើញថា ក្នុងឆ្នាំ ២០១៥ មានមនុស្សបាត់បង់ជីវិតចំនួន 2,265 និងរងរបួស 15,000 នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនសាមសុងរៀបចំពិធីចែកមួកសុវត្ថិភាពក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» នៅវិទ្យាល័យព្រះស៊ីសុវត្ថិ

ដើម្បីទប់ស្កាត់ឧបទ្ទវហេតុនេះ ក្រុមហ៊ុនសាមសុងបន្តជំរុញគំនិតផ្តួចផ្តើមសហគមន៍ក្នុងប្រទេសកម្ពុជា ជាមួយនឹងពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» ដែលជួយធ្វើឲ្យអ្នកបើកបរក្នុងប្រទេសកម្ពុជាមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ។

ក្រុមហ៊ុនសាមសុងរៀបចំពិធីចែកមួកសុវត្ថិភាពក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» នៅវិទ្យាល័យព្រះស៊ីសុវត្ថិ

ដោយទទួលបានភាពជោគជ័យ និងការបន្តគាំទ្រយ៉ាងធំធេងពីក្រសួងអប់រំ យុវជន និងកីទ្បា ពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» បានធ្វើទ្បើងកាលពីថ្ងៃទី7 ខែធ្នូ ឆ្នាំ2017​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខានៃក្រសួងអប់រំ យុវជន និងកីទ្បា រួមទាំងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ចំនួន 980 នាក់ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។

ក្រុមហ៊ុនសាមសុងរៀបចំពិធីចែកមួកសុវត្ថិភាពក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» នៅវិទ្យាល័យព្រះស៊ីសុវត្ថិ

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីទ្បា បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមធ្វើជាសាក្ខីភាពនៃពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» ជាលើកទីពីរក្នុងប្រទេសកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនសាមសុងដែលបានរៀបចំកម្មវិធីនេះទ្បើង ដើម្បីជំរុញឲ្យយើងទាំងអស់គ្នាយល់ដឹងជាសាធារណៈអំពីវិធានការការពារអាយុជីវិតប្រជាជនកម្ពុជា និងលើកស្ទួយដល់ការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីទ្បា

លោក Seungho Choi អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេទ្បិចត្រូនិកសាខាកម្ពុជា បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ ខ្ញុំពិតជារីករាយដែលបានសហការជាមួយក្រសួងអប់រំយុវជន និងកីទ្បា និង វិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីបង្កើត ពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ»។ យុទ្ធនាការនេះគឺជាផ្នែកមួយនៃសកម្មភាពរបស់សាមសុង Love & Care ដើម្បីតបស្នងជូនសហគមន៍របស់យើង។ សាររបស់ខ្ញុំជូនទៅកាន់សិស្សទាំងអស់គ្នាថ្ងៃនេះ ប្អូនៗត្រូវពាក់មួកសុវត្ថិភាពជានិច្ចនៅពេលជិះកង់ ឬម៉ូតូ ដើម្បីការពារខ្លួន និងមនុស្សជុំវិញអ្នក ពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានទ្បើងជាយថាហេតុ និងកាត់បន្ថយការព្រួយបារម្ភរបស់ក្រុមគ្រួសារអ្នកផងដែរ»។

លោក Seungho Choi អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេទ្បិចត្រូនិកសាខាកម្ពុជា

កញ្ញា ឱក សុគន្ធកញ្ញា អ្នកតំណាងទូរស័ព្ទដៃសាមសុង និងតារាចម្រៀងដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា ដែលមានវត្តមានក្នុងយុទ្ធនាការនេះ បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ក្នុងនាមជាមនុស្សធម្មតាដែលមានអាជីពជាអ្នកចម្រៀងម្នាក់ ខ្ញុំពិតជាមានកិត្តិយសក្នុងការរួមចំណែកក្នុងយុទ្ធនាការដ៏អស្ចារ្យនេះ ជាមួយក្រុមហ៊ុនសាមសុង ព្រោះនាងខ្ញុំធ្លាប់ឃើញឧប្បត្តិហេតុ និងសោកនាដកម្មផ្សេងៗ ដែលបានកើតឡើងជារៀងរាល់ថ្ងៃ ដូច្នេះហើយនាងខ្ញុំ សូមសំណូមពរឲ្យបងប្អូន ពូមីង ទាំងអស់ សូមពាក់មួកសុវត្ថិភាពដើម្បីការពារជីវិតយើងទាំងអស់គ្នា ព្រោះអាយុជីវិតរបស់យើងម្នាក់ៗពិតជាសំខាន់ជាងអ្វីទាំងអស់»។

កញ្ញា ឱក សុគន្ធកញ្ញា អ្នកតំណាងទូរស័ព្ទដៃសាមសុង

ក្នុងយុទ្ធនាការនេះ សិស្សានុសិស្សក៏បានទទួលការបណ្តុះបណ្តាលពីប៉ូលិសចរាចរក្រោមប្រធានបទស្តីពីការប្រើប្រាស់មួកសុវត្ថិភាពផងដែរ ហើយមួកសុវត្ថិភាពប្រមាណជាង 1,000 ត្រូវបានប្រគល់ជូនសិស្សានុសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីបង្ការការរងគ្រោះពីគ្រោះថ្នាក់ចរាចរណ៍។

ក្រុមហ៊ុនសាមសុងរៀបចំពិធីចែកមួកសុវត្ថិភាពក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» នៅវិទ្យាល័យព្រះស៊ីសុវត្ថិ

គោលដៅដ៏សំខាន់បំផុតនៃ ពិធីចែកមួកសុវត្ថិភាព ក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» គឺដើម្បីបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់ចរាចរណ៍ ដែលជះឥទ្ធិពលដល់សង្គម និងសេដ្ឋកិច្ច ហើយព្រមទាំងជួយបង្ការការគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមទោចក្រយានយន្ត ក៏ដូចជាផ្តល់ពាក្យពេជន៍ដ៏ល្អជូនទៅកាន់សិស្សានុសិស្សទាំងអស់៕

ក្រុមហ៊ុនសាមសុងរៀបចំពិធីចែកមួកសុវត្ថិភាពក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» នៅវិទ្យាល័យព្រះស៊ីសុវត្ថិ
ក្រុមហ៊ុនសាមសុងរៀបចំពិធីចែកមួកសុវត្ថិភាពក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» នៅវិទ្យាល័យព្រះស៊ីសុវត្ថិ
ក្រុមហ៊ុនសាមសុងរៀបចំពិធីចែកមួកសុវត្ថិភាពក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» នៅវិទ្យាល័យព្រះស៊ីសុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]