ភ្នំពេញ៖ ដោយសារអ្នកបើកបរ ធុំក្លិនស្រាដូចគ្នា មកដល់ចំណុច ផ្លូវកែងរថយន្ត BMW ពណ៌ខ្មៅ បុករថយន្តកូរ៉ូឡា ពណ៌ស្ករ ធ្វើឲ្យរថយន្ត BMW វិលខ្ញាល់ទៅបុកជាប់បង្គោល ភ្លើងធ្វើពីដែក បណ្តាលឲ្យរថយន្ត រងការខូចខាតស្ទើរទាំងស្រុង ម្ចាស់កូរ៉ូឡារងរបួសដៃស្តាំបន្តិច ។ គ្រោះថ្នាក់នេះកើតឡើងនៅ វេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១២ នៅចំណុចមហាវិថីព្រះនរោត្តម កែង ២១៤ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

សាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា រថយន្ត BMW ពណ៌ខ្មៅ ជិះគ្នា៣នាក់ ជាយុវជន បើកតាមផ្លូវលេខ២១៤ ពីកើតទៅលិច ចំណែករថយន្តកូរ៉ូឡា ពណ៌ស្ករ ជិះម្នាក់ឯង តាមមហាវិថីព្រះនរោត្តម ពីត្បូងទៅជើង ខណៈមកដល់ចំណុច ផ្លូវកែងអ្នកបើកបរ រថយន្តទាំងពីរគ្រឿងសុទ្ធតែធុំក្លិនស្រា បើកលឿនបណ្តាលឲ្យ បុកគ្នាលាន់ដូចរន្ទះធ្វើឲ្យរថយន្ត BMW វិលខ្ញាល់ពីរបីជុំទៅបុកជាប់បង្គោលភ្លើង ធ្វើពីដែកខូចខាតផ្នែកខាងមុខ និងចំហៀងខាងឆ្វេង ចំណែករថយន្តកូរ៉ូឡា របើកកំបូលនិងខូចខាត ចំហៀងខាងស្តាំ ម្ចាស់របួសដៃស្តាំបន្តិច ។

អ្នកបើករថយន្តកូរ៉ូឡាមានឈ្មោះ ណែម នីន ភេទប្រុស អាយុ៣១ឆ្នាំ ជាវិស្វករ ស្នាក់នៅផ្ទះអត់លេខ ផ្លូវលេខ២០២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។

ក្រោយពេលកើតហេតុ រថយន្តទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]