អ៊ូសបេគីស្ថាន៖ កាលពីពេលថ្មីៗកន្លងទៅនេះ រូបភាពជាច្រើនសន្លឹក ត្រូវបានបង្ហោះចែកចាយលើបណ្តាញសង្គម ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៃទិដ្ឋភាពក្នុងថ្ងៃរៀបមង្គលការ របស់ក្មួយស្រីមហាសេដ្ឋីរុស្សី ជាមួយនឹងការតុបតែងលម្អយ៉ាងល្អប្រណីតនៅក្នុងពិធី ប្រៀបបីដូចក្នុងរឿងព្រេងនិទាន។

មហាសេដ្ឋីរុស្សីប្រាក់វាល់លាន លោក Alisher Usmanov មានអាយុ៦៤ឆ្នាំ ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញធំមួយរូបក្នុងប្រទេស និងជាម្ចាស់រួមនៃក្រុមកាំភ្លើងធំ Arsenal បានជះលុយអស់មិនស្ទើរឡើយ ក្នុងការរៀបចំពិធីមង្គលការ ឲ្យក្មួយស្រីសំណព្វចិត្តយ៉ាងអធិកអធ័ម មិនថាឡើយតែឈុតសម្លៀកបំពាក់ សូម្បីតែសាលខាងក្នុងក៏ត្រូវបានរចនាឡើង ដោយផ្កាភ្ញីស្រស់ឆើត ភ្លើងចម្រុះពណ៌យ៉ាងទាក់ទាញ។

ជាពិសេស នៅក្នុងពិធីមង្គលការនោះ ក៏បានរៀបចំឲ្យមានជាប្រាសាទតូចៗជាច្រើន មើលទៅដូចទៅនឹងទឹកដី Disney ឬរឿងព្រេងនិទាន ក្នុងខ្សែភាពយន្តគំនូរជីវចលថែមទៀតផង។

ទិដ្ឋភាពក្នុងថ្ងៃរៀបមង្គលការ

កូនក្រមុំដែលត្រូវជាក្មួយស្រីមហាសេដ្ឋី Alisher មានឈ្មោះថា នាង Ganya Usmanova មានអាយុ២៤ឆ្នាំ រៀបការជាមួយនឹងស្វាមីសញ្ជាតិអ៊ូសបេក (Uzbek) គឺលោក Vazha Uzakov អាយុ២៩ឆ្នាំ ដែលត្រូវបានគេស្គាល់ថា គឺជាកីឡាករវាយតិន្នីសឆ្នើមរូបសង្ហាម្នាក់។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ពិធីមង្គលការរបស់កូនកម្លោះក្រមុំខាងលើនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅឯមជ្ឈមណ្ឌល Uzekspocentre Exhibitions Centre ក្នុងរដ្ឋធានី Tashkent នៃប្រទេសអ៊ូសបេគីស្ថាន ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ភ្ញៀវកិត្តិយស និងក្រុមគ្រួសារទាំងសងខាង។

ជាងនេះទៅទៀត អ្វីដែលធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍នោះ គឺបន្ទាប់ពីរូបថតជាច្រើនសន្លឹក ត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម គឺឈុតរ៉ូបកូនក្រមុំយ៉ាងវែងអន្លាយចំនួន៣ ត្រូវបានឌីហ្សាញឡើង ដោយជាងកាត់ដេរដ៏ល្បី ប៉ាក់ឌិនយ៉ាងសំអិតសំអាង រំលេចដោយត្បូងដ៏មានតម្លៃ ម៉ូតកូនកាត់អាមេរិក-លីបង់ ដែលត្រូវបានគេឲ្យឈ្មោះថា Rami Kadi (រ៉ូបម៉ូត Rami Kadi) ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រភពព័ត៌មានមិនបានធ្វើការបញ្ជាក់ប្រាប់ឲ្យដឹង ទាក់ទងទៅនឹងការចំណាយផ្សេងៗជាច្រើន ទៅលើពិធីមង្គលការដ៏អស្ចារ្យមួយនេះឡើយ។

គួរឲ្យដឹងផងដែរថា លោក Alisher Usmanov ត្រូវបានគេប៉ាន់ប្រមាណបានថា មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនរហូតដល់ទៅ ១៥,៤ពាន់លានដុល្លារអាមេរិក ជាប់ឈ្មោះជាមហាសេដ្ឋីលើពិភពលោក ដែលមានទ្រព្យសម្បត្តិវាល់លានដុល្លារ ឈរនៅលេខរៀងទី៣៧ក្នុងបញ្ជីអ្នកមានផងដែរ ៕

ទស្សនារូបភាពខាងក្រោម៖  

ទិដ្ឋភាពក្នុងថ្ងៃរៀបមង្គលការ
ទិដ្ឋភាពក្នុងថ្ងៃរៀបមង្គលការ
ទិដ្ឋភាពក្នុងថ្ងៃរៀបមង្គលការ
ទិដ្ឋភាពក្នុងថ្ងៃរៀបមង្គលការ
ទិដ្ឋភាពក្នុងថ្ងៃរៀបមង្គលការ
រូបភាព៖ មហាសេដ្ឋីរុស្សីប្រាក់វាល់លាន លោក Alisher Usmanov
ទិដ្ឋភាពក្នុងថ្ងៃរៀបមង្គលការ
រូបភាព​ ផ្សេងៗក្នុងថ្ងៃរៀបមង្គលការ
រូបភាព៖ នាង Ganya Usmanova
ទិដ្ឋភាពក្នុងថ្ងៃរៀបមង្គលការ
នាង Ganya Usmanova
ទិដ្ឋភាពក្នុងថ្ងៃរៀបមង្គលការ
ទិដ្ឋភាពក្នុងថ្ងៃរៀបមង្គលការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]