អង្គការណាសារបស់សហរដ្ឋអាមេរិក បានធ្វើការទស្សន៍ទាយថា ភាពងងឹតទាំងស្រុងនឹងកើតមានឡើង ក្នុងអំឡុងថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ខាងមុខ ក្នុងអំឡុង នៃតារាវិថីរបស់ផែនដីដើរស្រប គ្នា។ អ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិក បានទស្សន៍ទាយថា សកលលោកទាំងមូលនឹងមានការប្រែប្រួល ដោយពិភពលោកទាំងមូល នឹងត្រូវងងឹតទាំងស្រុងរយៈពេលបីថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ខាងមុខ។

វាមិនមែនថ្ងៃចុងក្រោយរបស់ផែនដីនោះទេ តែវាជាថ្ងៃមួយដែលព្រះអាទិត្យ និងផែនដី ស្ថិតនៅក្នុងជួរតែ មួយជាលើកតំបូង។ ផែនដីនឹងរំកិលចេញពីទីតាំងបច្ចុប្បន្ន គឺក្នុងតារាវិថីទីបី ទៅកាន់ទីតាំងសូន្យ បន្ទាប់ មកផ្លាស់ទៅកាន់តារាវិថីទីបួន។ ក្នុងអំឡុង នៃការផ្លាស់ប្តូរនេះ ពិភពលោកទាំងមូលនឹងប្រឈមមុខនឹង ការផ្លាស់ប្តូរដ៏ធំមួយ បន្ទាប់មកមនុស្សនឹងឃើញពិភពលោកក្នុងស្ថានភាពថ្មីមួយ។

ក្នុងអំឡុង នៃពេលងងឹតទាំងបីយប់នេះ តាមការសន្និដ្ឋានបានបង្ហាញថា នឹងកើតមានឡើង ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៥។ តែការសំខាន់មនុស្សត្រូវ តែរក្សាភាពស្ងប់ស្ងាត់ ព្យាយាមនៅជិតក្បែរមនុស្សសំខាន់ សម្រាប់រយៈពេលបីថ្ងៃជាប់គ្នា។ សម្រាប់អ្នកដែលមានជីវិតរស់នៅ នឹងបានឃើញពិភពលោកថ្មីមួយ ប៉ុន្តែសម្រាប់អ្នក ដែលមិនបានត្រៀមខ្លួន អាចនឹងស្លាប់ពីព្រោះតែភាពភ័យខ្លាច។ ក្នុងករណី ដែលមាន រឿងនេះកើតមាន សូមកុំបារម្ភដោយគ្រាន់តែរក្សាភាពសប្បាយចិត្ត។

មានការពិភាក្សាជាច្រើនទាក់ទងទៅនឹងប្រធានបទឆ្នាំ២០១២នេះ ប៉ុន្តែមនុស្សជាច្រើនមិនជឿពីបញ្ហានេះ ឡើយ ព្រមទាំងមិនចង់និយាយពីបញ្ហានេះដែរ ដោយសារភាពភ័យខ្លាច និងតក់ស្លុត។ មនុស្សពិតជាមិនដឹងថា តើនឹងមានអ្វីកើតឡើង ប៉ុន្តែវាជារឿងដ៏មានតម្លៃមួយក្នុងការត្រៀមខ្លួន ជានិច្ចក្នុងករណីបាតុភូតនេះ កើតឡើងពិតមែន៕

ប្រែសម្រួល៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]