ខេត្តកណ្តាលៈ កម្លាំងនគរបាលស្រុកអង្គស្នួល ចុះសហការជាមួយកម្លាំង ប៉ុស្តិ៍រដ្ឋបាលឆក់ឈើនាង ឃាត់ខ្លួនមុខសញ្ញា ចែកចាយគ្រឿងញៀន បានចំនួន៥នាក់ និងដកហូតបានវត្ថុតាង ម៉ាទឹកកក ចំនួន១កញ្ចប់តូច ទូរស័ព្ទដៃ ២គ្រឿង និងឧបករណ៍ សម្រាប់ជក់មួយចំនួនទៀត ហេតុការណ៍ឃាត់ខ្លួននេះ កើតឡើងកាលពី វេលាម៉ោង១៩និង៣០នាទី ថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០១២ ស្ថិតនៅផ្ទះរបស់ឈ្មោះ ឡឹមរ៉ាវី ក្នុងភូមិត្រពាំងខ្នា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យ ទី១ មានឈ្មោះ ឡឹម រ៉ាវី ភេទប្រុស អាយុ ២១ឆ្នាំ មានមុខរបរ ជាកម្មករ ឡនំបុ័ង, ទី២ ឈ្មោះ ខុំ សុឃន ភេទប្រុស អាយុ ១៨ ឆ្នាំ មានមុខរបរមិនពិតប្រាកដ អ្នកទាំងពីររស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ, ទី៣ឈ្មោះ ម៉ៅ មឿន ភេទប្រុស អាយុ ២២ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ, ទី៤ ឈ្មោះ ប៊ិន ប៊ុណេ្ណត ភេទប្រុស អាយុ ១៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ អ្នកទាំងពីររស់នៅ ភូមិត្រពាំងសុព័រ ឃុំឆក់ឈើ នាង, ទី៥ ឈ្មោះផាត ពិសិដ្ឋ ភេទប្រុស អាយុ ១៧ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ រស់នៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ។

បច្ចុប្បន្នជនសង្ស័យទាំង៥រូប ត្រូវបានកម្លាំងរបស់លោក កសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាន ដើម្បីចាត់ការបន្តទៅតាមនីតិវិធីនៃច្បាប់៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]