ទឹកដូងត្រូវបានគេទទួលស្គាល់ថាគឺជាភេសជ្ជៈធម្មជាតិដែលល្អបំផុតសម្រាប់សុខភាព ពីព្រោះវាមានកាឡូរីទាប សារធាតុរ៉ែ និងអង់ស៊ីមធម្មជាតិដែលមានក្នុងទឹកដូងដូចជាប៉ូតាស្យូមជាដើម។

ម្យ៉ាងទៀតវាត្រូវបានគេប្រើប្រាស់គ្រប់ពេលវេលាមិនថាពេលឈឺ អស់កំលាំង ឬស្រេកទឹកនោះទេ មិនត្រឹមតែប៉ុណ្ណោះប្រសិនបើអ្នកផឹកវានៅពេលដែលត្រឹមត្រូវវាអាចនាំឲ្យអ្នកនូវអត្ថប្រយោជន៍ទ្វេដងដល់សុខភាពទៀតផង។

ទឹកដូងត្រូវបានគេទទួលស្គាល់ថាគឺជាភេសជ្ជៈធម្មជាតិដែលល្អបំផុតសម្រាប់សុខភាព

ហេតុនេះខាងក្រោមនេះគឺជាពេលវេលាដ៏ត្រឹមត្រូវបំផុតនៅក្នុងការផឹកទឹកដូងដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុត៖

១. នៅពេលព្រឹកជាមួយនឹងពោះទទេ

• ការផឹកទឹកដូងនៅពេលព្រឹកលើពោះទទេវាពិតជាមានអត្ថប្រយោជន៍ច្រើនណាស់ ពីព្រោះអាស៊ីត lauric ដែលមាននៅក្នុងទឹកដូងអាចជួយបង្កើនប្រព័ន្ធភាពស៊ាំធម្មជាតិ បន្សាបជាតិពុល និងបង្កើនការរំលាយអាហារ។

• លើសពីនេះទៅទៀតការផឹកទឹកដូងទៀងទាត់អាចជួយក្នុងការ រក្សាតុល្យភាពអេឡិចត្រូលីត ដែលវាធ្វើឲ្យប្រសើរឡើងនូវមុខងារពោះវៀន និងសម្ពាធឈាម។

• ម្យ៉ាងទៀតការទទួលទានទឹកដូងពេលព្រឹកអាចជួយក្នុងការសម្រកទម្ងន់បានទៀតផងដោយសារតែក្នុងទឹកដូងវាមានជាតិខ្លាញ់តិច។ 

២.មុនពេល ឬក្រោយពេលហាត់ប្រាណ

មុនពេលហាត់ប្រាណ៖ ទឹកដូងគឺជាភេសជ្ជៈធម្មជាតិដ៏ល្អបំផុតសម្រាប់អ្នកលេងកីឡា ដែលវាជួយជម្រុញថាមពលរបស់អ្នក និងថែមទាំងធ្វើឲ្យមានសំណើមដល់រាងកាយរបស់អ្នក

ក្រោយពេលហាត់ប្រាណ៖ ទឹកដូងជួយក្នុងការបំពេញបន្ថែមអេឡិចត្រូលីតដែលបាត់បង់នៅក្នុងអំឡុងពេលអ្នកប្រើប្រាស់កំលាំង។ នៅក្នុងនេះដែរវាក៏ជួយប្រយុទ្ធប្រឆាំងទៅនឹងការអស់កម្លាំង ហើយវាថែមទាំងជាភេសជ្ជៈប៉ូវកំលាំងមួយក្នុងចំណោមភេសជ្ជៈប៉ូវកំលាំងផ្សេងទៀត។ 

រូបភាពតំណាង

៣.មុន និងក្រោយពេលទទួលទានអាហារ

ការផឹកទឹកដូងមុនពេលទទួលទានអាហារ៖ អាចធ្វើឲ្យអ្នកឆ្អែត និងការពារការទទួលទានច្រើនលើស ហើយថែមទាំងការពារបញ្ហាទម្ងន់ទៀតផង

ការផឹកទឹកដូងក្រោយពេលទទួលទានអាហារ៖ អាចជួយឲ្យការរំលាយអាហារលឿន និងការពារបញ្ហាទូទៅរួមមានអាការចង់ក្អួត ការហើមពោះ ការឃ្លានអាហារ និងកាត់បន្ថយការរលាកបានល្អផងដែរ

៤.មុនពេលចូលគេង

ការផឹកទឹកដូងមុនពេលចូលគេង៖ វាជួយឲ្យអ្នកមានអារម្មណ៍ស្ងប់ និងប្រឆាំងទៅនឹងបញ្ហាតានតឹងអារម្មណ៍។ លើសពីនេះទៅទៀតវាជួយក្នុងការលាងសម្អាតបំពងទឹកនោម និងលាងសម្អាតចោលនូវសារធាតុពុលទាំងអស់ ដូច្នេះវាធ្វើឲ្យការពារបាននូវការឆ្លងរោគ និងបញ្ហាតម្រងនោមផងដែរ

៥. នៅពេលមានអារម្មណ៍ធីងធោងឈឺក្បាល ឬមិនសូវស្រួលខ្លួន

• ទឹកដូងជួយបង្កើនអេឡិចត្រូលីតដែលបាត់បង់ ដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងស្រួលខ្លួនឡើងវិញ ឧទាហរណ៍បន្ទាប់ពីអ្នកទទួលទានគ្រឿងស្រវឹងហើយអ្នកនឹងមានអារម្មណ៍ថាឈឺក្បាលនៅពេលព្រឹក  ដូច្នេះអ្នកអាចទទួលទានទឹកដូងដើម្បីដោះស្រាយពីបញ្ហានេះ។

៦.ក្នុងអំឡុងពេលមានផ្ទៃពោះ

• វាមានអត្ថប្រយោជន៍ក្នុងការផឹកទឹកដូងកម្រិតមធ្យម នៅក្នុងអំឡុងពេលមានផ្ទៃពោះ ព្រោះវាមានផ្ទុកសារធាតុរ៉ែ និងវីតាមីន

• ម្យ៉ាងទៀតទឹកដូងវាជួយទប់ស្កាត់ការបាត់បង់ជាតិទឹកដែលបណ្តាលឲ្យមានការក្អួតចង្អោនៅពេលព្រឹក ឬហៅថាចាញ់កូន ក្នុងអំឡុងពេលត្រីមាសទី១ នៃការមានផ្ទៃពោះ

• ទន្ទឹមនឹងនេះវាជួយបញ្ហាឆ្អល់ក្តៅចុងដង្ហើម និងការទល់លាមកក្នុងអំឡុងពេលមានផ្ទៃពោះ

• នៅក្នុងនេះដែរទឹកដូងសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា វីតាមីន C ម៉ង់ហ្គាណែស អាហារមានជាតិសរសៃ និងកាល់ស្យូមផងដែរ៕ 

អត្ថប្រយោជន៍ក្នុងការផឹកទឹកដូងកម្រិតមធ្យម នៅក្នុងអំឡុងពេលមានផ្ទៃពោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]