ក្រួសក្នុងតម្រងនោម គឺជាដុំថ្មកាល់ស្យូមតូចៗដែលប្រមូលផ្តុំនៅក្នុងតម្រងនោមរបស់អ្នក ដែលវាកើតឡើងដោយសារតែទឹកនោមមិនអាចធ្វើការច្រោះកាកសំណល់ទឹកនោម និងពេលខ្លះមកពីប្រព័ន្ធតម្រងនោម ឬប្លោកនោមធ្វើការមិនបានល្អជាដើម (អាចដោយសារតែប្រឹងទប់នោមពេក) ។

តាមការស្រាវជ្រាវ មិនអាចបញ្ជាក់ឱ្យបានច្បាស់នោះទេថា តើវាបណ្តាលមកពីមូលហេតុអ្វីឱ្យពិតប្រាកដនោះទេ ប៉ុន្តែភាគច្រើនអាចបណ្តាលមកពីការទទួលទានចំណីអាហារមិនល្អ និងទទួលទានជាតិកាល់ស្យូមច្រើនពេកផងដែរ ។

ដុំក្រួសនេះ កើតឡើងដំបូងលើតម្រងនោមរបស់អ្នក ដោយមិនមានរោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែនៅពេលដែលដុំក្រួសនេះចាប់រីកដុះធំឡើង ឬចាប់ផ្តើមធ្វើចលនា វានឹងធ្វើការរាំងស្ទះដល់ប្រព័ន្ធបំពង់ទឹកនោម ហើយបង្កការឈឺចាប់យ៉ាងខ្លាំងដល់អ្នកស្ទើរតែពិបាកទ្រាំដូចជា៖ ឈឺក្នុងពោះ ក្រលៀន ចង្កេះ ជាពិសេសឈឺចុកចាប់នៅពេលនោមជាដើម។

ក្រួសក្នុងតម្រងនោមនេះអាចធ្វើការព្យាបាលបាន ដោយការវះកាត់ ឬចោះតម្រងនោមដើម្បីយកក្រួសនេះចេញពីរាងកាយរបស់អ្នកបំបាត់ការឈឺចុកចាប់។ ប៉ុន្តែប្រាកដជាគ្មានអ្នកណាម្នាក់ចូលចិត្តមុខកាំបិតវះកាត់នោះទេមែនទេ? ចំណាយលុយក៏ច្រើន ការឈឺចាប់ក៏ខ្លាំងថែមទៀតផង តែក៏គ្មានជម្រើសផ្សេងក្នុងការព្យាបាល។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងរីករាយនោះត្រូវបានគេដឹងថា ក្រួសក្នុងតម្រងនោមមួយនេះ ក៏អាចកម្ចាត់ចេញមកបានដែរ ដោយគ្រាន់តែប្រើគ្រឿងផ្សំ ៣មុខ គឺ ស្រាបៀរ ប្រេងអូលីវ និងក្រូចឆ្មារ (Lemon ក្រូចឆ្មារសម្បកលឿង រកទិញបានតាមផ្សារទំនើប)។

ក្រួសក្នុងតម្រងនោមនេះអាចធ្វើការព្យាបាលបាន ដោយការវះកាត់ ឬចោះតម្រងនោមដើម្បីយកក្រួសនេះចេញពីរាងកាយរបស់អ្នកបំបាត់ការឈឺចុកចាប់

- ដោយសារស្រាបៀរត្រូវបានគេដឹងថាសម្បូរទៅដោយជាតិស្រូវម្យ៉ាង (Barley) ដែលអាចមានលទ្ធភាពជួយពង្រីកថង់តម្រងនោម

- ក្រូចឆ្មារសម្បកលឿងសម្បូរទៅដោយជាតិអាស៊ីតដែលអាចបំបែក ឬធ្វើឱ្យដុំក្រួសតម្រងនោមរួមតូចបាន។ 

- ចំណែកឯប្រេងអូលីវមានជាតិប្រេងពីធម្មជាតិ ដែលមានជាតិរអិលអាចជួយបណ្តេញ និងធ្វើឱ្យគ្រាប់ក្រួសក្នុងតម្រងនោមចេញពីរាងកាយបានផងដែរ។

ស្រាបៀរត្រូវបានគេដឹងថាសម្បូរទៅដោយជាតិស្រូវម្យ៉ាង (Barley) ដែលអាចមានលទ្ធភាពជួយពង្រីកថង់តម្រងនោម
ក្រូចឆ្មារសម្បកលឿងសម្បូរទៅដោយជាតិអាស៊ីតដែលអាចបំបែក ឬធ្វើឱ្យដុំក្រួសតម្រងនោមរួមតូចបាន
ប្រេងអូលីវមានជាតិប្រេងពីធម្មជាតិ ដែល មានជាតិរអិលអាចជួយបណ្តេញ និងធ្វើឱ្យគ្រាប់ក្រួសក្នុងតម្រងនោមចេញពីរាងកាយបានផងដែរ

នៅចាំអីទៀត ! មកតាមដានវិធីសាស្រ្តធម្មជាតិកម្ចាត់ក្រួសក្នុងតម្រងនោមទាំងអស់គ្នាដូចខាងក្រោម៖

# អ្វីដែលអ្នកត្រូវការរួមមាន៖

- ស្រាបៀរ ១០០មីលីលីត្រ (ប្រភេទអ្វីក៏បាន)

- ប្រេងអូលីវ ១០០មីលីលីត្រ (ប្រេងអូលីវ Olive Oil អាចរកបាននៅផ្សារទំនើប យកល្អគួរតែរកប្រភេទ Olive Extra Virgin Oil)

- ទឹកក្រូចឆ្មារសម្បកលឿង 

អ្វីដែលអ្នកត្រូវការរួមមាន ស្រាបៀរ ​ប្រេងអូលីវ ​និងទឹកក្រូចឆ្មារសម្បកលឿង

# ការអនុវត្ត

- វិធីងាយៗ ដោយអ្នកគ្រាន់តែលាយគ្រឿងផ្សំទាំងអស់នេះបញ្ចូលគ្នាឱ្យសព្វ បន្ទាប់មកអ្នកអាចទទួលទានវាបានហើយ

- អ្នកគួរតែទទួលទានទឹកនេះមួយកែវក្នុងចំណុះ ៥០មីលីត្រ ជារាល់ពេលព្រឹកនៅពេលពោះទទេមិនទាន់ទទួលទានអ្វីទាំងសោះ វានឹងធ្វើឱ្យអ្នកកាន់តែទទួលបានប្រសិទ្ធភាព

- ការទទួលទានទឹកនេះត្រឹមតែរយៈពេល ៤ថ្ងៃអ្នកនឹងសង្កេតឃើញថា ទឹកនោមរបស់អ្នកប្រែជាលឿង និងល្អក់ជាងមុន ព្រោះតែដុំក្រួសនេះត្រូវបានរំលាយបន្តិចម្តងៗ

- ដូច្នេះអ្នកអាចបន្តទទួលទានទឹកនេះឱ្យគ្រប់រយៈពេល ៨ថ្ងៃ នោះដុំក្រួសក្នុងតម្រោងនោមនឹងរលាយបាត់ អស់ភាពឈឺចាប់ជាមិនខាន៕ 

អ្នកគ្រាន់តែលាយគ្រឿងផ្សំទាំងអស់នេះដូចជាស្រាបៀរ ក្រូចឆ្មារសម្បកលឿង និងប្រេងអូលីវបញ្ចូលគ្នាឱ្យសព្វ បន្ទាប់មកអ្នកអាចទទួលទានវាបានហើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]