ភ្នំពេញ៖ សំណើជួយវិភាគ ករណីសមត្ថកិច្ច នគរបាល ចរាចរណ៍ ផ្នែកបើកបរ រថយន្តស្ទូច ដែលចត ខុសច្បាប់ មានស្លាកលេខ នគរបាល 2-0048។ ខ្ញុំបាទ មានកិត្តិយសសូម អនុញ្ញាតគោរព ជូនជម្រាប ជូនលោក ប្រធាន មេត្តាជ្រាបថា នៅម៉ោង៨ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ នៅស្តុបទួលគោក ទល់មុខអគ្គនាយក ដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅពេល ឈប់ស្តុបភ្លើង ពណ៌ក្រហម រថយន្ត នគរបាលខាងលើ និងរថយន្តរងគ្រោះបាន ឈប់ស្របទិសគ្នា។ ជាក់ស្តែង រថយន្ត នគរបាល បានបញ្ជា រថយន្តគាត់ ហើយរលត់ ថយមកប៉ះ រថយន្តនៅ ខាងក្រោយ ដែលជា រថយន្ត របស់ខ្ញុំ នៅពលេនោះ ខ្ញុំបាទដែលជាម្ចាស់ រថយន្តនៅក្រោយ ទៅប្រាប់គាត់ ដែលជាអ្នក បើកថា រថយន្តគាត់ប៉ះ រថយន្តខ្ញុំហើយ ពេលនោះគាត់ ក៏ត្រឡប់មកវិញថា រថយន្ត របស់ខ្ញុំ ចរាចរ ខុសច្បាប់ ទៅវិញ។

ខ្ញុំសូមបញ្ជាក់ថា នៅពេល ដែលគាត់ និយាយថាខ្ញុំ មានធុំក្លិនគ្រឿង ស្រវឹងនៅពេល ដែលគាត់ បញ្ឆេះម៉ាស៊ីន រួចគាត់ បញ្ជូលលេខរថយន្ត ទើបខ្ញុំឃើញ អាការៈ ស្រវឹងរបស់គាត់។ ពេលនោះ មានមន្ត្រី នគរបាលចរាចរណ៍២នាក់ មកអន្តរាគម ខ្ញុំក៏ប្រាប់បងទំាងពីរនោះ ឲ្យពួគគាត់ជួយ ឃាត់រថយន្តបង្ក តែពួកគាត់បែរ ជាបញ្ជាឲ្យ រថយន្តបង្កនោះ អែបគៀន តែរថយន្តបង្ក មិនអែបគៀនទេ បែរជាបើកទៅ មុខទៅវិញ ដោយមិនទទួល ខុសត្រូវសោះ។

ខ្ញុំសូមសួរថា ក្នុងនាមគាត់ ជាមន្ត្រីនគរបាល ចរាចរណ៍មួយរូប គាត់សេពគ្រឿងស្រវឹង ហើយបើកបរ រថយន្ត របស់អង្គភាព បង្កបញ្ហា ហើយមិនសុំទោស ប្រជាពលរដ្ឋ មិនដោះស្រាយ ដោយការ យោគយល់គ្នា បែរជាជនរងគ្រោះ ខុសច្បាប់ទៅវិញ។ តើជាការត្រឹមត្រូវដែរឬទេ?
ដូច្នេះសូម ថ្នាក់លើមេត្តាជួយ មើលមន្ត្រីបើករ រថយន្តខាងលើងផង (នគរបាល 2-0048) ៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]