អត្ថបទមុនៗ អ្នកបានដឹងរួចមកហើយថា «​ស្លឹកត្របែក» មានសារធាតុមានប្រយោជន៍សំខាន់ៗ ដែលអាចជួយដល់បញ្ហាជាច្រើនរួមមាន៖ ​បញ្ហាក្លិនខ្លួន ​បញ្ហាក្លិនមាត់  និងបញ្ហាជ្រុះសក់ជាដើម។ 

តាមការស្រាវជ្រាវ ក៏បានរកឃើញដែរថា ​ស្លឹកត្របែកក៏អាចមានលទ្ធភាពព្យាបាលបញ្ហាស្បែកមុខ ​និងស្បែកប្រតិកម្មផងដែរ ​ដោយគ្រាន់តែអនុវត្តវិធីងាយៗតាមបែបធម្មជាតិតែប៉ុណ្ណោះ។  

ដូច្នេះមកមើលទាំងអស់គ្នា ​តើស្លឹកត្របែកអាចជួយបញ្ហាស្បែកអ្វីខ្លះ?  និងអនុវត្តដោយវិធីសាស្រ្តបែបណា៖ 

តាមការស្រាវជ្រាវ ក៏បានរកឃើញដែរថា ​ស្លឹកត្របែកក៏អាចមានលទ្ធភាពព្យាបាលបញ្ហាស្បែកមុខ ​និងស្បែកប្រតិកម្មផងដែរ

# គុណសម្បត្តិរបស់ស្លឹកត្របែកសម្រាប់បញ្ហាស្បែកមុខ

១. ជួយបំបាត់បញ្ហាមុខមុន

តាមការស្រាវជ្រាវបានរកឃើញថា ស្លឹកត្របែកអាចមានសមត្ថភាពជួយប្រឆាំងមេរោគ បាក់តេរីដែលបង្កឱ្យកើតមុខមុន ថែមទាំងអាចព្យាបាលមុខមុនឱ្យឆាប់ជាសះស្បើយ និងបញ្ហារលាកសើស្បែកផ្សេងៗផងដែរ។

ស្លឹកត្របែកអាចមានសមត្ថភាពជួយប្រឆាំងមេរោគ បាក់តេរីដែលបង្កឱ្យកើតមុខមុន

២. បំបាត់មុខប្រតិកម្ម ហើម ឬឡើងក្រហម

ស្លឹកត្របែក ថែមទាំងអាចទប់ស្កាត់ និងព្យាបាលជំងឺសើស្បែក ដែលមានប្រតិកម្មឡើងក្រហម ហើម កន្ទួលរមាស់ ដោយសារមេរោគបាក់តេរីម្យ៉ាងមានឈ្មោះថា Atopic Dermatitis ផងដែរ។

ស្លឹកត្របែកថែមទាំងអាចទប់ស្កាត់ និងព្យាបាលជំងឺសើស្បែក ដែលមានប្រតិកម្មឡើងក្រហម ហើម កន្ទួលរមាស់ ដោយសារមេរោគបាក់តេរីម្យ៉ាងមានឈ្មោះថា Atopic Dermatitis

៣. ការពារ និងបំបាត់ស្នាមជ្រីវជ្រួញ

សារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរី នៅក្នុងស្លឹកត្របែកមិនត្រឹមតែប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកប៉ុណ្ណោះទេ តែថែមទាំងអាចការពារ និងលុបបំបាត់ស្នាមជ្រីវជ្រួញលើផ្ទៃមុខថែមទៀតផង។ ពិសេសជាងនេះទៅទៀត ស្លឹកត្របែកក៏អាចជួយឱ្យស្បែកមុខស ស្រស់ថ្លាផងដែរ។

សារធាតុប្រឆាំងអុកស៊ីតកម្មនិងរ៉ាឌីកាល់សេរីនៅក្នុងស្លឹកត្របែកមិនត្រឹមតែប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកប៉ុណ្ណោះទេ តែថែមទាំងអាចការពារ និងលុបបំបាត់ស្នាមជ្រីវជ្រួញលើផ្ទៃមុខថែមទៀតផង

៤. បំបាត់ស្នាមជាំ អុចខ្មៅ និងអាចម៍រុយ

ស្លឹកត្របែក អាចមានលទ្ធភាពជួយធ្វើឱ្យមុខភ្លឺរលោង បំបាត់ចំនុចអុចខ្មៅដោយសារកម្តៅថ្ងៃ ស្នាមជាំ ស្នាមអាចម៍រុយបានផងដែរ។ ម្យ៉ាងទៀតថែមទាំងអាចជួយកាត់បន្ថយអាការរលាកលើស្បែលមុខផ្សេងៗជាច្រើនមុខទៀត។

ស្លឹកត្របែកអាចមានលទ្ធភាពជួយធ្វើឱ្យមុខភ្លឺរលោង បំបាត់ចំនុចអុចខ្មៅដោយសារកម្តៅថ្ងៃ ស្នាមជាំ ស្នាមអាចម៍រុយបានផងដែរ

# វិធីព្យាបាលបញ្ហាស្បែកដោយប្រើស្លឹកត្របែក

វិធីទី១៖

ងាយៗគ្រាន់តែអ្នកយកស្លឹកត្របែកស្រស់ៗ មកបុកឱ្យហ្មត់រួចយកមកលាបឱ្យសព្វផ្ទៃមុខដែលមានបញ្ហា ​ទុកចោលប្រមាណជា ​១៥នាទីចាំលាងទឹកចេញជាការស្រេច។ ​នេះជាវិធីដែលមានប្រសិទ្ធភាពបំផុត សម្រាប់បញ្ហាមុខមុន។ 

ងាយៗគ្រាន់តែអ្នកយកស្លឹកត្របែកស្រស់ៗមកបុកឱ្យហ្មត់រួចយកមកលាបឱ្យសព្វផ្ទៃមុខដែលមានបញ្ហា ​ទុកចោលប្រមាណជា ​១៥នាទីចាំលាងទឹកចេញជាការស្រេច។ ​នេះជាវិធីដែលមានប្រសិទ្ធភាពបំផុតសម្រាប់បញ្ហាមុខមុន

វិធីទី២៖

គ្រឿងផ្សំងាយៗរួមមាន៖

- ស្លឹកត្របែកក្រៀម

- ទឹកស្អាត

- ដុំសំលី

គ្រឿងផ្សំសម្រាប់បញ្ហាផ្ទៃមុខ

ការអនុវត្ត៖

- ជាដំបូងអ្នកគ្រាន់តែយកស្លឹកត្របែកក្រៀមៗ ប៉ុន្មានសន្លឹកល្មមៗ (ស្លឹកត្របែកដែលលាងទឹកស្អាត ហើយហាលឱ្យក្រៀម ប្រមាណជា ៤ ទៅ១០សន្លឹក) យកមកបុកឱ្យរាងហ្មត់បន្តិច  ឬ យកទាំងស្លឹកក្រៀមទាំងមូលក៏បាន

- បន្ទាប់មកអ្នកយកស្លឹកត្របែកនោះ ទៅដាំនៅក្នុងទឹកមួយឆ្នាំងល្មម ឱ្យពុះរហូតដល់ស្លឹកត្របែកប្រែជាពណ៌ក្រហមឬលឿង សឹមបិទភ្លើងទុកចោល ២ ទៅ៣នាទីឱ្យរាងត្រជាក់

- ជាចុងក្រោយយកដុំសំលីផ្តិតយកទឹកស្លឹកត្របែកនេះមកលាបឱ្យសព្វលើផ្ទៃមុខដែលមានបញ្ហា រួចទុកចោលឱ្យបាន ១៥នាទី ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។ 

នេះជាវិធីសាស្រ្តល្អបំផុតសម្រាប់បញ្ហាស្បែកខ្មៅស្រអាប់ ​ស្នាមមុន ​ជាំ ​អាចម៍រុយ និងបញ្ហាផ្សេងៗដើម្បីប្រែឱ្យផ្ទៃមុខ ​ស ​ស្រស់ថ្លា។

ជាដំបូងអ្នកគ្រាន់តែយកស្លឹកត្របែកក្រៀមៗប៉ុន្មានសន្លឹកល្មមៗ (ស្លឹកត្របែកដែលលាងទឹកស្អាត ហើយហាលឱ្យក្រៀម ប្រមាណជា ៤ ទៅ១០សន្លឹក) យកមកបុកឱ្យរាងហ្មត់បន្តិច ឬ យកទាំងស្លឹកក្រៀមទាំងមូលក៏បាន
ជាចុងក្រោយយកដុំសំលីផ្តិតយកទឹកស្លឹកត្របែកនេះមកលាបឱ្យសព្វលើផ្ទៃមុខដែលមានបញ្ហា រួចទុកចោលឱ្យបាន ១៥នាទី ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច

ចំណាំ៖ ដើម្បីបង្កើនប្រសិទ្ធភាព និងធ្វើឱ្យរាល់ជំងឺសើស្បែករបស់អ្នកកាន់តែឆាប់ជាសះស្បើយអ្នកគួរតែអនុវត្តវិធីសាស្រ្តទាំងនេះឱ្យបានយ៉ាងហោចណាស់ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍៕    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]