មនុស្សភាគច្រើនបានដឹងហើយថា ការព្យាបាលជំងឺក្អករ៉ាំរ៉ៃ និងរលាកទងសួត វាគឺជាបញ្ហាប្រឈមមុខមួយ ដែលជាទូទៅសូម្បីតែទទូលទានថ្នាំ ក៏ប្រើពេលយូរទើបជាសះស្បើយ។

ប៉ុន្តែសូមកុំទាន់អស់សង្ឃឹម លោកអ្នកអាចងាកមកសាកល្បង ពីរបៀបធ្វើឱសថធម្មជាតិ ងាយៗនៅផ្ទះបានដោយខ្លួនឯង ដោយគ្រាន់តែប្រើផ្លែចេក ទឹកឃ្មុំតែប៉ុណ្ណោះ ក៏មានប្រសិទ្ធភាពអាចជួយសម្រួលដល់ បំពង់ក សួត និងថែមទាំងព្យាបាលអាការក្អក និងរលាកទងសួត បាននៅក្នុងពេលតែមួយបានផងដែរ។ 

រូបភាពតំណាង

ម្យ៉ាងទៀត អ្នកអាចប្រើវិធីខាងក្រោមនេះ ក្នុងការព្យាបាលទាំងកុមារ និងមនុស្សពេញវ័យបាន។

គ្រឿងផ្សំ៖

• ទឹកដាំពុះ ៤០០មីលីត្រ

• ចេកទុំចំនួន ២ផ្លែធំល្មម (ចេកទុំខ្លាំងមានស្នាមអុចស្មៅ)

• ទឹកឃ្មុំចំនួន ២ស្លាបព្រាបាយ

គ្រឿងផ្សំមាន ចេក ទឹកឃ្មុំ និងទឹកដាំពុះ

វិធីធ្វើ៖

• ជាដំបូងបកសំបកចេក ហើយកូសចេកដោយប្រើស្លាបព្រា កិនឲ្យវាបែក (ស្លាបព្រាធ្វើពីឈើ) និងមិនត្រូវប្រើកាំបិត ឬស្លាបព្រាលោហៈព្រោះវាអាចធ្វើឲ្យចេកឡើងខ្មៅ

• បន្ទាប់មកយកចេកនោះ ដាក់ក្នុងចាន និងដាក់ទឹកដាំពុះចូល ហើយកូរវារយៈពេល៣០នាទី

• ចុងក្រោយនៅពេលល្បាយនោះត្រជាក់ ទើបដាក់ទឹកឃ្មុំចូលជាការស្រេច។ ការដាក់ទឹកឃ្មុំនៅក្រោយគេ គឺវាជួយមិនឲ្យបាត់បង់ប្រសិទ្ធភាព។

ការប្រើប្រាស់៖

• ទទួលទាន៤ដង ក្នុងមួយថ្ងៃ (ទទួលទាន១ដង១០០មីលីលីត្រ)

• ល្បាយដែលលាយហើយ គឺសម្រាប់តែមួយថ្ងៃ មិនអាចរក្សាទុកទទួលទានលើសពីមួយថ្ងៃបានទេ

• ក្រោយពីការទទួលទាន គឺរយៈពេល៥ថ្ងៃនឹងដឹងលទ្ធផល ៕

ល្បាយដែលបានធ្វើរួចរាល់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]