អាមេរិក៖ ប្រហែលជាមានប្រិយមិត្តមួយចំនួនធំធ្លាប់បានដឹងរួចមកហើយ អំពីភាពល្បីខ្ទរខ្ទាររបស់រឿង Titanic ដែលមានឈុតឆាកបែបស្នេហារ៉ូមែនទិក ហើយនឹងមានលាយលំជាមួយឈុតឆាកសោកនាដកម្មមួយដែលមានមនុស្សស្លាប់ជាច្រើនរយនាក់ ព្រោះតែការលិចកប៉ាល់ Titanic ដែលជាកប៉ាល់មួយដ៏ធំបំផុត។

ទន្ធឹមនឹងការល្បីខ្ទរខ្ទាររបស់ភាពយន្តមួយនេះ វាក៏បានបន្សល់ទុកនូវមន្ទិលសង្ស័យដ៏ធំមួយដល់អ្នកទស្សនា ដោយពួកគេឆ្ងល់ថា ហេតុអ្វីបានជាអ្នកនិពន្ធសាច់រឿងមួយនេះមិនរៀបចំឲ្យបន្ទះក្តារដែលតួអង្គស្រី Rose ជិះ អាចផ្ទុកតួអង្គ Jack មួយទៀត? ហើយហេតុអ្វីបានជាអ្នកនិពន្ធតម្រូវឲ្យ Jack បាត់បង់ជីវិត?

Jack យល់ព្រមឲ្យ Rose ជិះលើបន្ទះក្តានោះតែម្នាក់ឯង

ដើម្បីធ្វើការបកស្រាយនូវមន្ទិលសង្ស័យដែលកើតមានឡើងអស់រយៈពេលជាង ២០ឆ្នាំ មកនេះ ទីបំផុតលោក James Cameron ដែលជាផលិតករនៃខ្សែភាពយន្តដ៏ល្បីល្បាញមួយនេះបានព្រមចូលខ្លួនមកទម្លាយការពិតដោយផ្ទាល់ហើយ។ ក្នុងការឆ្លើយតបទៅនឹងសំនួរដែលបានលើកឡើងថា ហេតុអ្វីបានជាលោកមិនរៀបចំឲ្យបន្ទះក្តារដែល Rose ជិះនោះអាចផ្ទុក Jack បានម្នាក់ទៀត? ហើយហេតុអ្វីបានជាលោកតម្រូវឲ្យ Jack ស្លាប់?

នៅពេលនោះលោកបានលើកឡើងយ៉ាងដូច្នេះថា វាពិតជាមិនមានអ្វីលំបាកសម្រាប់ខ្ញុំក្នុងការឆ្លើយទៅនឹងសំនួរមួយនេះឡើយ។ មូលហេតុដែលបន្ទះក្តារដែល Rose ជិះ មិនអាចផ្ទុក Jack បានព្រោះ នៅក្នុងប៉ារូលរឿងទំព័រទី ១៤៧ គឺតម្រូវឲ្យតួអង្គ Jack ត្រូវតែស្លាប់។

Jack យល់ព្រមឲ្យ Rose ជិះលើបន្ទះក្តានោះតែម្នាក់ឯង

ហើយលោកក៏បានបន្ថែមទៀតថា នៅក្នុងសាច់រឿងមួយនេះវានិយាយអំពីការស្លាប់ និងការបែកបាក់គ្នា ដូច្នេះហើយទើបលោកសម្រេចជ្រើសរើសឲ្យតួអង្គ Jack ត្រូវស្លាប់ ដើម្បីឲ្យអ្នកទស្សនាមានចិត្តដិតដាមស្រលាញ់ និងអាណិតអាសូរចំពោះតួអង្គ Jack ដែលជាអ្នកតាមជួយ Rose អស់ជាច្រើនលើកច្រើនសា។ ម្យ៉ាងវិញទៀត ប្រសិនបើ Jack អាចមានជីវិតរស់បាន នោះសាច់រឿងទាំងមូលនឹងក្លាយទៅជាគ្មានន័យ៕

រូបភាពដែល Jack តោងបន្ទះក្តា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]