មិចស៊ីកូ៖ ជាទូទៅការងារពាក់ព័ន្ធនឹងគ្រឿងម៉ាស៊ីន គឺជាការងាររបស់មនុស្សប្រុស ព្រោះវាត្រូវការអ្នកដែលមានកម្លាំងខ្លាំង និងមានជំនាញបច្ចេកទេសច្រើន។ ម្យ៉ាងទៀត វាក៏ជាការងារដែលកខ្វក់ខ្លាំងណាស់ដែរ ជាពិសេស គឺការប្រឡូកប្រឡាក់ជាមួយប្រេងម៉ាស៊ីន និងធូលីដីនេះតែម្តង។

ប៉ុន្តែ សព្វថ្ងៃនេះ សង្គមបានផ្លាស់ប្តូរហើយ។ ដោយសារ កម្រិតប្រាក់ចំណូល និង បញ្ហាប្រឈមជាច្រើនទៀត ទើបបានជាស្រីៗចូលប្រឡូកក្នុងវិស័យគ្រឿងម៉ាស៊ីននេះកាន់តែច្រើនឡើង។

កញ្ញាPinay ជាងធ្វើឡានស្រី សាច់សខ្ចី ដែលកំពុងល្បីនៅខេត្ត Pampanga

ជាក់ស្តែង កញ្ញា Pinay Tantin Legaspi Meneses អាយុ២១ឆ្នាំ ត្រូវបានគេស្គាល់ថាជាជាងម៉ាស៊ីន ដែលមានរូបសម្រស់ទាក់ទាញបំផុត នៅក្នុងខេត្ត Pampanga ដោយសារនាងមានមុខមាត់ដ៏ស្រស់ស្អាត និងរូបរាងស្រឡូនគួរជាទីគយគន់។

ឃើញស្អាតបែបនេះមែន តែកុំមើលងាយនាងឲ្យសោះ ព្រោះនាងអាចធ្វើការងារមួយចំនូនបានល្អជាងបុរសទៀតផង ហើយជំនាញរបស់នាងគឺ ពិនិត្យបច្ចេកទេសគ្រឿងម៉ាស៊ីន និងជួសជុលរថយន្ត។

កញ្ញាPinay ជាងធ្វើឡានស្រី សាច់សខ្ចី ដែលកំពុងល្បីនៅខេត្ត Pampanga

គួរបញ្ជាក់ថា កញ្ញា Meneses ធ្លាប់ជាសិស្សនៅសាលាសិល្បៈ និងពាណិជ្ជកម្ម TESDA Gonzalo Puyat ដែលស្ថិតនៅក្នុងខេត្ត San Luis ប្រទេសមិចស៊ីកូ។ បន្ថែមពីនេះ នាងក៏បានរៀនជំនាញផ្នែកគ្រឿងម៉ាស៊ីន នៅឯខេត្ត Pampanga ផងដែរ។

រហូតមកដល់ពេលនេះ នាងមានជំនាញយ៉ាងច្បាស់ និងអាចជួសជុលរថយន្តបានយ៉ាងល្អតែម្តង។

កញ្ញាPinay ជាងធ្វើឡានស្រី សាច់សខ្ចី ដែលកំពុងល្បីនៅខេត្ត Pampanga

តាមពិតទៅកញ្ញា Meneses គឺជានារីម្នាក់ ដែលរស់នៅក្នុងគ្រួសារដែលប្រកបអាជីវកម្មផ្នែកគ្រឿងម៉ាស៊ីននេះ ហើយវាអាចជាមូលហេតុដែលធ្វើឲ្យនាងចាប់អារម្មណ៍ការងារក្នុងវិស័យនេះ។

កញ្ញាPinay ជាងធ្វើឡានស្រី សាច់សខ្ចី ដែលកំពុងល្បីនៅខេត្ត Pampanga

ក្រៅពីការងារជាជាងជួសជុសរថយន្ត កញ្ញា Meneses ក៏ធ្លាប់ទទួលបានរង្វាន់លើការប្រកួតតុបតែងខ្លួន និង ជាតារាម៉ូដែលមិនជាប់កុងត្រាផងដែរ។ 

សម្រស់របស់នាង ពិតជាស្រស់ស្អាតខ្លាំង សឹងតែមិនជឿងថានាងគឺជាជាងធ្វើឡានឡើយ៕

សូមទស្សនារូបភាពបន្ថែមនៅខាងក្រោមនេះ៖ 

កញ្ញា Meneses ធ្លាប់បានទទួលរង្វាន់លើការប្រកួតតុបតែងខ្លួន
កញ្ញា Meneses ធ្លាប់បានទទួលរង្វាន់លើការប្រកួតតុបតែងខ្លួន
កញ្ញា Meneses ក៏ជាតារាម៉ូដែល មិនជាប់កុងត្រាផងដែរ
កញ្ញា Meneses ក៏ជាតារាម៉ូដែល មិនជាប់កុងត្រាផងដែរ
កញ្ញា Meneses ក៏ជាតារាម៉ូដែល មិនជាប់កុងត្រាផងដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]