បរទេស៖ កាលពីថ្ងៃពុធ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញ Porsche បានបង្ហាញម៉ូដែលរថយន្តស៊េរីថ្មីមួយរបស់ខ្លួន ដែលដំណើរការដោយថាមពលអគ្គិសនី។

រថយន្តម៉ូដែល Panamera Hybrid ឆ្នាំ២០១៨ មានសមត្ថភាពបង្កើនល្បឿន ៩៦គីឡូម៉ែតក្នុងមួយម៉ោង ដោយប្រើរយៈពេលត្រឹមតែ ៣,២វិនាទីប៉ុណ្ណោះ និងមានល្បឿនអតិបរមា ៣០៨គីឡូម៉ែត្រក្នុងមួយម៉ោង។

សម្រាប់ការសាកថ្មនៃរថយន្តប្រភេទនេះវិញ បើសិនជាគេប្រើប្រាស់ឆ្នាំងសាកដែលមានទំហំ ១២០វ៉ុល នោះគេនឹងត្រូវចំណាយពេលយ៉ាងហោចណាស់ក៏ ១២ម៉ោងដែរ ដើម្បីធ្វើការសាកថ្មឲ្យពេញ ប៉ុន្តែបើសិនជាគេប្រើប្រាស់ឆ្នាំងសាកទំហំ ៧,២គីឡូវ៉ាត់វិញ គេនឹងត្រូវចំណាយតិចជាង ៣ម៉ោងប៉ុណ្ណោះសម្រាប់ការសាកថ្មឲ្យពេញ។

គួរបញ្ជាក់ផងដែរថា រថយន្ត Panamera Hybrid ឆ្នាំ២០១៨ របស់ក្រុមហ៊ុន Porsche នឹងធ្វើការដាក់លក់ក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងតម្លៃចាប់ពី ១៨ ៨០០០ដុល្លារអាមេរិកឡើងទៅ៕

រថយន្ត Panamera Hybrid ឆ្នាំ 2018 របស់ក្រុមហ៊ុន Porsche

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]