អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា រមៀតជារុក្ខជាតិបែបឱសថធម្មជាតិមួយដែលអាចយកមកធ្វើជាគ្រឿងផ្សំចំអិនម្ហូបអាហារ ជាគ្រឿងផ្សំសម្រាប់ធ្វើភេសជ្ជៈសុខភាព និងគ្រឿងថែរក្សាសម្រស់បានផងដែរ។

យ៉ាងណាមិញ ទោះបីជារមៀតក្លាយជា រុក្ខជាតិដ៏ពេញនិយមសម្រាប់កែរោគ​និងបំប៉នសុខភាព-សម្រស់ដូច្នេះក្តី ប៉ុន្តែមិនមែនបានន័យថា​ អ្នកណាៗក៏សុទ្ធតែអាចប្រើប្រាស់រមៀតបាននោះទេ ជាពិសេសពេលដែលញ៉ាំចូលទៅក្នុងពោះតែម្តង។  

ថ្ងៃនេះយើងនឹងលើកយកប្រភេទជំងឺ និងអ្នកដែលមានអាការណាខ្លះដែលមិនអាចប្រើរមៀតបានមកជម្រាបជូនមិត្តអ្នកអានជាការយល់ដឹង។ ខាងក្រោមនេះជាក្រុមប្រភេទមនុស្សដែលមិនអាចប្រើរមៀតបាន៖ 

រមៀតជារុក្ខជាតិបែបឱសថធម្មជាតិមួយដែលអាចយកមកធ្វើជាគ្រឿងផ្សំចំអិនម្ហូបអាហារ ជាគ្រឿងផ្សំសម្រាប់ធ្វើភេសជ្ជៈសុខភាព និងគ្រឿងថែរក្សាសម្រស់បានផងដែរ

# ចំពោះស្ត្រីដែលកំពុងតែមានផ្ទៃពោះ និងបំបៅដោះកូន

ស្រ្តីដែលកំពុងតែមានផ្ទៃពោះ និងកំពុងតែបំបៅកូនដោយទឹកដោះមិនគួរទទួលទានអាហារ ឬភេសជ្ជៈដែលផ្សំពីរមៀតសោះឡើយ ព្រោះវាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាពទារកក្នុងផ្ទៃ ធ្វើឱ្យប៉ះពាល់ដល់វដ្តរដូវ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ស្បូនរបស់ស្ត្រីដែលទើបតែសម្រាលកូនថែមទៀតផង (Stimulating the uterus) ។

# អ្នកដែលកើតជំងឺគ្រួសក្នុងប្រមាត់

រមៀតត្រូវបានគេដឹងថាអាចជួយប្រឆាំង និងការពារការកើតគ្រួសក្នុងប្រមាត់ ជំនួយសុខភាពថ្លើម និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនជាអ្នកកំពុងតែមានគ្រួសក្នុងប្រមាត់ទៅហើយ ឥទ្ធិពលនៃរមៀតនឹងធ្វើឱ្យការឈឺចាប់កាន់តែខ្លាំងឡើងៗរហូតស្ទើរតែទ្រាំមិនបានផងដែរ។

ស្រ្តីដែលកំពុងតែមានផ្ទៃពោះ និងកំពុងតែបំបៅកូនដោយទឹកដោះមិនគួរទទួលទានអាហារ ឬភេសជ្ជៈដែលផ្សំពីរមៀតសោះឡើយ

# កើតជំងឺស្ទះថង់ទឹកប្រមាត់ ( Biliary tract obstruction)

ស្ទះថង់ទឹកប្រមាត់ ( Biliary tract obstruction) បណ្តាលមកពីទឹកប្រមាត់មិនបានបំពេញតួនាទីផ្ទុកប្រូតេអ៊ីនពីថ្លើមនិងថង់ទឹកប្រមាត់បានល្អ ទៅកាន់ពោះវៀនធំ ដែលភាសាសាមញ្ញមានន័យថាស្ទះពោះវៀន ។ ការដែលបណ្តោយឱ្យជំងឺនេះនៅតែបន្តដោយគ្មានការព្យាបាល នឹងធ្វើឱ្យអ្នកកើតជំងឺថ្លើមបានផងដែរ។ ដូច្នេះនៅពេលដែលអ្នកកើតមានជំងឺមួយនេះ អ្នកមិនអាចប្រើប្រាស់រមៀតជាដាច់ខាត ព្រោះវាអាចធ្វើឱ្យអាការកាន់តែធ្ងន់ធ្ងរឡើងៗ។

# អ្នកដែលកើតជំងឺគ្រួសក្នុងតម្រងនោម

អ្នកដែលកើតមានជំងឺគ្រួសក្នុងតម្រងនោមមិនអាចប្រើប្រាស់រមៀតបានឡើយ។ ជាពិសេសគេបានដឹងដែរថា ការប្រើប្រាស់រមៀតច្រើនហួសហេតុពេក ក៏ជាមូលហេតុបណ្តាលឱ្យអ្នកកើតជំងឺគ្រួសក្នុងតម្រងនោមបានផងដែរ។ ដូច្នេះការប្រើប្រាស់រមៀតឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពនោះ គឺមួយថ្ងៃគួរតែប្រើរមៀតប្រមាណត្រឹមតែ 40mg ទៅ 50 mg បានហើយ ដែលនេះមានន័យថា អ្នកមិនគួរប្រើរមៀតជាគ្រឿងផ្សំសម្រាប់ទទួលទានលើសពី ១ស្លាបព្រាកាហ្វេឡើយក្នុងមួយថ្ងៃ។

# អ្នកដែលត្រូវធ្វើការវះកាត់

អ្នកដែលមានគម្រោងធ្វើការវះកាត់ផ្សេងៗនោះ ត្រូវតែចៀសឱ្យឆ្ងាយពីរមៀតក្នុងអំឡុងពេលមុនធ្វើការវះកាត់ ៣សប្តាហ៍។ ប្រសិនជាអ្នកទទួលទានរមៀត និងធ្វើឱ្យឈាមហូរកាន់តែខ្លាំង ជាពិសេសធ្វើឱ្យឈាមមិនងាយកកថែមទៀតផងនៅពេលវះកាត់៕

អ្នកដែលកើតមានជំងឺគ្រួសក្នុងតម្រងនោមមិនអាចប្រើប្រាស់រមៀតបានឡើយ។ ជាពិសេសគេបានដឹងដែរថា ការប្រើប្រាស់រមៀតច្រើនហួសហេតុពេក ក៏ជាមូលហេតុបណ្តាលឱ្យអ្នកកើតជំងឺគ្រួសក្នុងតម្រងនោមបានផងដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]