ពោធិ៍សាត់៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លំាងនគរបាល ក្រុងពោធិ៍សាត់ឃាត់ខ្លួន កាលពីវេលាម៉ោង ១០ ព្រឹកថៃ្ងទី ០៧ខែ វិច្ឆិកា ២០១២ ស្ថិតក្នុង ចំណុចភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ពីបទជាប់ពាក់ព័ន្ធករណីលួចកាច់សោរម៉ូតូ។ ប្រភពពី សមត្ថកិច្ចបាន ឲ្យដឹងថាជនសង្ស័យទំាង ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះរួមមាន ទី១ ឈ្មោះ ម៉ៅ ប៊ឿន ភេទប្រុស អាយុ ២៣ឆ្នំា ជនជាតិ ខែ្មររស់នៅភូមិបាក់រទេះ សង្កាត់ព្រៃញី ខេត្ត ពោធិ៍សាត់ និងទី ២ឈ្មោះ ដំា វិទ្ធិ ភេទ ប្រុសអាយុ ២៩ឆ្នំា ជនជាតិខ្មែរ រស់នៅ ភូមិថ្នល់ ជប៉ុន សង្កាត់រលាប ខេត្តពោធិ៍សាត់ ។

ប្រភពពីសមត្ថកិច្ចក៏ បានឲ្យដឹងទៀតថា មុននិងឈានដល់ការឃាត់ខ្លួន បានជនសង្ស័យទំាង២នាក់នេះ គឺសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជន រង គ្រោះជាម្ចាស់ម៉ូតូ ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងធ្វើការឃាត់ ខ្លួនបានចោរជំនាញខាងកាច់ សោរម៉ូតូ ទំាងពីរនាក់នោះតែម្តង។ រហូតមក ដល់ ពេលនេះជនសង្ស័យត្រូវបាន សមត្ថកិច្ចបញ្ជូនសំណុំរឿងបញ្ជូនទៅកាន់ តុលាការដើម្បី ចាត់ការទៅតាមផ្លូវច្បាប់៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]