ថៃ៖ ជាការពិតណាស់ ដែលថ្ងៃមង្គលរបស់តារាសម្តែងស្រី Margie Rasri បានកំពុងខិតជិតមកដល់ហើយ ដែលត្រូវនឹងថ្ងៃទី ២៤ ខែធ្នូខាងមុខនេះ ដោយក្នុងនោះនាងក៏កំពុងមមាញឹកក្នុងការចែកធៀប អញ្ជើញភ្ញៀវកិត្តិយសជាច្រើន រួមមានតារាល្បីៗរួមអាជីព និងមិត្តភក្តិផ្សេងៗបណ្តើរៗហើយ។

ដោយឡែក ពិតជាមានការភ្ញាក់ផ្អើលពីសំណាក់អ្នកគាំទ្រតារាស្រីមួយដួងនេះ ដែលបានដឺងថាក្នុងថ្ងៃពិសេសមួយនោះ Margie ក៏បានទៅអញ្ជើញផលិតករ ក៏ដូចជាអ្នកនិពន្ធរឿងមួយរូបឈ្មោះថា Tong Cholumpi ដែលធ្លាប់ជាអតីតគូសង្សាររបស់នាងពីមុនមក។

យ៉ាងណាមិញ សម្រាប់លោក Tong Cholumpi ក៏មានការភ្ញាក់ផ្អើល និងចូលរួមត្រេកអរជាមួយ Margie និង អនាគតស្វាមី Pok Passakorn ផងដែរ៕

Margie និងគូស្នេហ៍នាំគ្នាទៅអញ្ជើញការ អតីតគូសង្សាររបស់នាង
លោក Tong Cholumpi អតីតគូស្នេហ៍របស់ Margie
លោក Tong Cholumpi អតីតគូស្នេហ៍របស់ Margie
Margie និងគូស្នេហ៍បច្ចុប្បន្ន Pok Passakorn
Margie និងគូស្នេហ៍បច្ចុប្បន្ន Pok Passakorn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]