ខេត្តកំពង់ស្ពឺ ៖ កាលពី​វេលា​ម៉ោង​០៨​នឹង​២៥​នាទី​យប់ ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១០១-១០២ ត្រង់​ចំណុច​ភូមិ​ទី​៦ ដោយ​មាន​រថយន្ត​មួយ​គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៦៣១៨ អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​បាន​ចុះ​រត់គេច​ខ្លួន​បាត់ ។

នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ខាងលើ​ បាន​បើក​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច​មក​ដល់​ចំណុច​ខាងលើ​ បាន​បុក​ជាមួយ​រថយន្ត​មួយ​ គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ ២AE-៩០១៨ បើកបរ​ដោយ​ឈ្មោះ ស ងួ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សន្សំ​​កុសល សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែល​បើកបរ​បញ្ច្រាសទិស​គ្នា ហើយ​​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​តូប​លក់ដូរ​ដែល​នៅ​ខាងជើង​ផ្លូវ​បន្ត​ទៀត បណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​សរង​របួសស្រាល និង​ឈ្មោះ បុ​ទុម សូ​ហ្វី​យ៉ា អាយុ​៤៦​ឆ្នាំ ជា​ប្រពន្ធ​ស្លាប់ និង​ឈ្មោះ ស នេ​សា ភេទ​ស្រី អាយុ​១២​ឆ្នាំ ជា​កូន​របួសធ្ងន់ និង​ម្ចាស់​តូប​ឈ្មោះ ញ៉ឹ​ក ច​ន្ធី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ និង​ឈ្មោះ ញ៉ឹ​ក ច​ន្ធា ភេទ​ស្រី​អាយុ​២៨​ឆ្នាំ ជា​បងប្អូន​បង្កើត នៅ​ភូមិ​ទី​៦ រង​របួសធ្ងន់​ទាំង​២​នាក់ រថយន្ត​ខូចខាត​ធ្ងន់​ទាំង​២​គ្រឿង ៕

សាកសពស្រ្តីរងគ្រោះ ដែលត្រូវបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
សាកសពស្រ្តីរងគ្រោះ ដែលត្រូវបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]